ហង្ស អ​ច្ឆ​រិ​យា ឡើង​កូដ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​

6 Videos


ពិតជាមិនធម្មតាឡើយ កំពូលតារាសិចស៊ីដែលមានប្រវត្តិតស៊ូខ្ពស់ ហង្ស អច្ឆរិយា បានវិវឌ្ឍខ្លួនជាតួឯក ហើយ បន្ទាប់ពីពុះពារក្នុងនាមជាតួធម្មតាមួយដួងក្នុងវិស័យភាពយន្ដអស់មួយរយៈកាលកន្លងមកនេះ ។

P9

ជួបជាមួយ «ប្រជាប្រិយ» កាលពីពេលថ្មីៗនេះ លោក ហង្ស អច្ឆរិយា បានរៀបរាប់ទាំងអារម្មណ៍រំភើបឱ្យដឹងថា នេះជាឱកាសដ៏កម្រ និង ពិសេសបំផុតសម្រាប់រូបលោកដែលផលិតករភាពយន្ដជនជាតិថៃបានចាប់អារម្មណ៍រូប លោក ហើយបានហៅរូបលោកឱ្យសម្ដែងជាតួឯកក្នុងខ្សែភាពយន្ដលក្ខណៈ Gay (ស្នេហាប្រុស និង ប្រុស) ជាលើកដំបូង ដែលខ្សែរឿងនេះត្រូវដំណើរការថតនៅលើទឹកដីថៃទាំងស្រុង ។ លោកបានបន្ដថា ខ្សែភាពយន្ដ Gay ដែលលោកត្រូវសម្តែងតួឯកជាលើកដំបូងនេះជាការសហការគ្នាពីរផលិតកម្មគឺ Pather Promotion និង Gara Wake ក្រោមការដឹកនាំរបស់ជនជាតិថៃគឺ លោក គុមសាន់ ប៉ូននីយ៉ាវីត ក្នុងរឿងដែលមានចំណង « Toilet Loves » ។

ហង្ស អ​ច្ឆ​រិ​យា ឡើង​កូដ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​

ក្នុងសាច់រឿងនេះផងដែរលោកបានបង្ហាញសាច់រឿងឱ្យដឹងយ៉ាងខ្លីថា លោកត្រូវសម្ដែងជាតួអង្គជនជាតិខ្មែរដែល ត្រូវទៅបម្រើការងារនៅប្រទេសថៃក្នុងនាមជាសន្ដិសុខយាមសណ្ឋាគារ ហើយក៏ជួបស្នេហានៅទីនោះ ជាស្នេហាប្រុស និង ប្រុស ដែលបង្កប់ទៅដោយឈុតឆាកស្នេហារោលរាលជាច្រើន ប៉ុន្តែក៏បង្កប់ទៅដោយតម្លៃអប់រំខ្ពស់ សម្រាប់យុវវ័យនាពេលបច្ចុប្បន្ននេះ ។ ចំពោះតម្លៃខ្លួនក្នុងនាមជាតួឯកក្នុងខ្សែរឿងជាលក្ខណៈរោលរាលនេះ លោកបានបញ្ជាក់ថា លោកទទួលបានតម្លៃមួយយ៉ាងសមគួរ អាចទទួលយកបានដែលនេះជាសញ្ញាមួយដ៏ល្អក្នុងជីវិតជាតារាភាពយន្ដរបស់លោក ។

ហង្ស អ​ច្ឆ​រិ​យា ឡើង​កូដ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​

គួរបញ្ជាក់ថាក្រៅពីចេះប្រើប្រាស់ភាសាអង់គ្លេសយ៉ាងស្ទាត់ជំនាញហើយនោះ លោក ហង្ស អច្ឆិយា ក៏អាចទំនាក់ ទំនងជាភាសាថៃបានយ៉ាងល្អ ដែលនេះហាក់លែងក្លាយជាឧបសគ្គទៀតហើយសម្រាប់រូបលោកដែលត្រូវរួមការងារជាមួយផលិតករ និង តារាប្រុសស្រីរបស់ថៃនោះ ៕ ភូមិន្ទ

ហង្ស អ​ច្ឆ​រិ​យា ឡើង​កូដ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​
ហង្ស អ​ច្ឆ​រិ​យា ឡើង​កូដ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​
ហង្ស អ​ច្ឆ​រិ​យា ឡើង​កូដ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​
ហង្ស អ​ច្ឆ​រិ​យា ឡើង​កូដ​ជា​តួឯក​ក្នុង​ខ្សែភាពយន្ដ​ខ្នាត​ធំ​របស់​ថៃ​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត