អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ​រង​របួស​ធ្ងន់​ ខណៈ​​ភ្ជួរ​ដី​ស្រែ​ជាន់​ចំ​មីន​តោន​ បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក

អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ​រង​របួស​ធ្ងន់​ ខណៈ​​ភ្ជួរ​ដី​ស្រែ​ជាន់​ចំ​មីន​តោន​ បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក



ព្រះវិហារ​ ៖ ​បុរស​​ ជា​ម្ចាស់​ត្រាក់ទ័រ​ម្នាក់​ បាន​រង​របួស​ធ្ងន់​ ក្រោយ​ពី​ត្រូវ​អំបែង​គ្រាប់​ចំ​ជើង​ឆ្វេង​ ខណៈ​​ជនរងគ្រោះ​បើក​ត្រាក់ទ័រ​មួយ​គ្រឿង​ពណ៌​ខៀវ ​ភ្ជួរ​ដី​ស្រែ​ជាន់​ចំ​ពី​លើ​មីន​តោន​មួយ​គ្រាប់​ ហើយ​បាន​ផ្ទុះ​កក្រើក​ឡើង​បណ្ដាល​ឲ្យ​ដាច់​កង់​ត្រាក់ទ័រ​ខាង​ក្រោយ​ផ្នែក​ឆ្វេង​ដៃ​ថែម​ទៀត។

ហេតុការណ៍​អកុសល​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​មិថុនា​ឆ្នាំ​២០១៦ ​ស្ថិតនៅ​ភូមិ​សែន​តេជះ​ ឃុំ​មរកត​ ស្រុក​ជាំ​ក្សាន្ត​ ជាប់​ខ្សែ​បណ្ដោយ​ព្រំដែន​ប្រាសាទ​ព្រះវិហារ។

លោក​ជា​ គឹម​សេង ​អភិបាលស្រុក​ជាំ​ក្សាន្ត​បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​ ដោយសារ​ផ្ទុះ​មីនតោន​ខាងលើ​ឈ្មោះ​បុល ​ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជា​ម្ចាស់​ត្រាក់ទ័រ​ខាង​លើ។ ជនរងគ្រោះ​ជា​ជន​ចំណូល​ថ្មី​ និង​ជា​អ្នកស៊ីឈ្នួល​ភ្ជួរ​ដីស្រែ​ចម្ការ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​ស្រុក​ជាំក្សាន្ត។

លោក​អភិបាលស្រុក​បញ្ជាក់​ថា​ ជនរងគ្រោះ​ត្រូវ​បាន​កម្លាំង​ទាហាន​ប្រចាំ​មូលដ្ឋាន​ជួយ​ដឹក​តាម​រថយន្ត​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រអែម​បាន​ទាន់​ពេលវេលា​ ហើយ​ក្រុម​គ្រូពេទ្យ​បាន​ជួយសង្គ្រោះ​ព្យាបាល​ជនរងគ្រោះ​បាន​រួច​ផុត​ពី​សេចក្ដី​ស្លាប់​ផង​ដែរ៕

អ្នក​បើក​ត្រាក់ទ័រ​ម្នាក់ ​រង​របួស​ធ្ងន់​ ខណៈ​​ភ្ជួរ​ដី​ស្រែ​ជាន់​ចំ​មីន​តោន​ បណ្ដាល​ឲ្យ​ផ្ទុះ​កក្រើក