ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

អាស៊ីអាគ្នេយ៍ជាតំបន់ដែលមានអាកាសធាតុក្ដៅហើយសើម ហើយសម្បូរកន្លែងទេសចរណ៍។ បើនិយាយពីម្ហូបអាហារ និងភេសជ្ជៈវិញ បណ្ដាប្រទេសក្នុងតំបន់នេះ ក៏មានសម្បូរបែបនោះដែរ។ ថ្ងៃនេះ Sabay សូមនាំអារម្មណ៍ប្រិយមិត្តទៅមើលភេសជ្ជៈប្លែកៗ៨ប្រភេទ ដែលមានរសជាតិឆ្ងាញ់ តម្លៃសមល្មម ងាយរកទិញ និងពេញនិយមសម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍។ ចង់ដឹងថាតើភេសជ្ជៈទាំងនោះមានអ្វីខ្លះ សូមមើលដូចខាងក្រោម៖

១. ទឹកអំពៅ

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាកទេសចរបរទេសកំពុងញ៉ាំទឹកអំពៅនៅសៀមរាប (រូបភាព៖ magictravelblog)

មានទាំងរសជាតិផ្អែមឆ្ងាញ់ និងមានតម្លៃថោក ទឹកអំពៅមានការពេញនិយមណាស់នៅអាស៊ីអាគ្នេយ៍ ជាពិសេសពេលអាកាសធាតុក្ដៅ។ អ្នកអាចរកទិញញ៉ាំបានភ្លាម ស្រស់ៗជាមួយទឹកកក ហើយអាចរកបានតាមផ្លូវនានានៃប្រទេសកម្ពុជា ប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាម។

២. ទឹកដូងស្រស់ៗ

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

អ្នកមកកម្សាន្ត អាចរកបានភេសជ្ជៈបែបធម្មជាតិនេះ ដែលជួយបំបាត់ការស្រេកទឹក បន្ថយកម្ដៅហើយថែមទាំងមានរសជាតិឆ្ងាញ់ផងដែរ។

៣. ស្រាកន្ថោរ

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាកទេសចរកំពុងបឺតស្រាកន្ថោរ

បើស្ដាប់ទៅដូចចម្លែកបន្តិច ប៉ុន្តែវាក៏ពេញនិយមណាស់ដែរនៅប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍។ ភេសជ្ជៈនេះមានលាយចម្រុះស្រា និងទឹកផ្លែឈើ ដាក់ក្នុងកូនធុងជ័រមួយដែលដូចនឹងកន្ថោរ។

៤. កាហ្វេ

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

កាហ្វេ ជាភេសជ្ជៈពេញនិយមមួយនៅអាស៊ីអាគ្នេយ៍ មានរសជាតិឆ្ងាញ់ហើយភាគច្រើនគេនិយមញ៉ាំលាយជាមួយនិងទឹកសេរ៉ូ ទឹកដោះគោ ឬកាហ្វេទឹកកកសុទ្ធក៏បាន។

៥. ស្រាថ្នាំ

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

សម្រាប់ស្រាដែលមានត្រាំសត្វខ្យាដំរី ឬពស់វែក ក៏ជាភេសជ្ជៈដែលគេនិយមញ៉ាំផងដែរ ហើយជាពិសេសអាចរកបាននៅប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។

៦. ទឹកក្រឡុក

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

ទឹកផ្លែឈើក្រឡុក ជាភេសជ្ជៈមានលាយចម្រុះផ្លែឈើជាច្រើនដូចជា ម្នាស់ ក្រូច ស្វាយ ដូង ផ្លែស្រកានាគ ត្រសក់ស្រូវ ប៉ោម ត្របែក និងលាយទឹកដោះគោ ដែលនេះគឺពេញនិយមនៅអាស៊ីអាគ្នេយ៍ហើយក៏ល្អសម្រាប់សុខភាពផងដែរ។

៧. តែទឹកដោះគោ

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

ផ្សំពីទឹកតែខ្មៅ និងទឹកដោះគោ ភាគច្រើនភេសជ្ជៈនេះគឺពេញនិយមនៅប្រទេសម៉ាឡេស៊ី ដែលអាចរកបានតាមភោជនីយដ្ឋាន និងតាមស្តង់លក់នានា។

៨. ទឹកក្រូចស្រស់

ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក

ជាភេសជ្ជៈពេញនិយម មានតម្លៃសមល្មម ហើយថែមទាំងផ្ដល់កម្លាំងឲ្យយើង។ ទេសចរ អាចទិញបានតាមស្តង់លក់នានានៅតាមផ្លូវ៕

ប្រភព៖ sabay

  • ភេសជ្ជៈ​ពេញ​និយម​៨​​ប្រភេទ​នៅ​អាស៊ី​អាគ្នេយ៍​ ទេសចរ​អឺរ៉ុប​ចង់​សាក已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ជីវិតនិងសង្គម
Tags: