ចិន​ ​ទាមទារ​ឲ្យ​​​ Apple ​​ឈប់​លក់​ ​iPhone 6/6 Plus ​ចោទ​ថា​លួច​ចំលង​ម៉ូដ​​ខ្លួន

អាជ្ញាធរចិន បានទាមទារឲ្យក្រុមហ៊ុន Apple ឈប់លក់ផលិតផល iPhone 6 និង iPhone 6 Plus នៅក្នុងទីក្រុងប៉េកាំង តទៅទៀត ដោយចោទថា ក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ បានលួចចំលងការរចនាម៉ូដពីក្រុមហ៊ុនស្មាតហ្វូនរបស់ចិន។

ចិន​ ​ទាមទារ​ឲ្យ​​​ Apple ​​ឈប់​លក់​ ​iPhone 6/6 Plus ​ចោទ​ថា​លួច​ចំលង​ម៉ូដ​​ខ្លួនiPhone 6 និង iPhone 6 Plus

ថ្មីៗនេះក្រុមហ៊ុនកម្មសិទ្ធិបញ្ញាទីក្រុងប៉េកាំង បានប្ដឹងក្រុមហ៊ុន Apple ដែលមានមូលដ្ឋាននៅរដ្ឋ California ពីបទរំលោភកម្មសិទ្ធិបញ្ញា ដោយលួចចំលងស្ទីលរចនាម៉ូដស្មាតហ្វូនមួយប្រភេទឈ្មោះថា “100 Plus” របស់ក្រុមហ៊ុន Baili ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ភាគខាងត្បូង ប្រទេសចិន។

ចិន​ ​ទាមទារ​ឲ្យ​​​ Apple ​​ឈប់​លក់​ ​iPhone 6/6 Plus ​ចោទ​ថា​លួច​ចំលង​ម៉ូដ​​ខ្លួនទូរស័ព្ទស្មាតហ្វូនរបស់ចិន 100 Plus

ក្រុមហ៊ុន Baili បានលើកឡើងថា ស្មានហ្វូនរបស់ពួកគេ “100 Plus” បានចុះកម្មសិទ្ធិបញ្ញាជាមួយអាជ្ញាធរចិន តាំងពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤ និងមុនពេល Apple ចេញ iPhone 6 រយៈពេល ៩ខែ ឯណោះ ខណៈដែល iPhone 6 និង iPhone 6 Plus ចេញមកគឺ មានរៀងស្រដៀង 100 Plus៕

ចិន​ ​ទាមទារ​ឲ្យ​​​ Apple ​​ឈប់​លក់​ ​iPhone 6/6 Plus ​ចោទ​ថា​លួច​ចំលង​ម៉ូដ​​ខ្លួន ចិន​ ​ទាមទារ​ឲ្យ​​​ Apple ​​ឈប់​លក់​ ​iPhone 6/6 Plus ​ចោទ​ថា​លួច​ចំលង​ម៉ូដ​​ខ្លួន

ប្រភព៖ sabay

  • ចិន​ ​ទាមទារ​ឲ្យ​​​ Apple ​​ឈប់​លក់​ ​iPhone 6/6 Plus ​ចោទ​ថា​លួច​ចំលង​ម៉ូដ​​ខ្លួន已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ជីវិតនិងសង្គម
Tags: