ព័រទុយហ្គាល់ ប្រវត្តិ​មិន​សូវ​ឈ្នះ​អូទ្រីស ​ចុះ​យប់​នេះ​ម៉េច​វិញ?

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់​ ​​នឹង​ត្រូវ​ប៉ះ​ក្រុម​អូទ្រីស ​ក្នុង​ការ​ប្រកួត​​លើក​ទី​២​ Euro 2016 វគ្គ​សន្សំ​ពិន្ទុ​ពូល​ F ​​នៅ​កីឡដ្ឋាន​ Parc des Princes ទីក្រុង​ប៉ារីស ​នា​វេលា​ម៉ោង​ ០២:០០​នាទី​រំលង​អាធ្រាត្រ​យប់​នេះ។

 

ព័រទុយហ្គាល់ ប្រវត្តិ​មិន​សូវ​ឈ្នះ​អូទ្រីស ​ចុះ​យប់​នេះ​ម៉េច​វិញ?

ក្រុម​ជម្រើស​ជាតិ​ព័រទុយហ្គាល់

 

ការ​ប្រកួត​លើក​ដំបូង​ ព័រទុយហ្គាល់​​បាន​គ្រប់​គ្រង​បាល់​ ៧២,២% និង​ស៊ុត​២៦​ជើង ប៉ុន្តែ​បាន​ត្រឹម​ស្មើ​​អ៊ីស្លង់​ ១-១ ប៉ុណ្ណោះ ​ខណៈ​ដែល​អូទ្រីស​វិញ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​​ហុងគ្រី ២-០ ​និង​ទទួល​កាត​ក្រហម​ម្នាក់​ទៀត។ ដូច្នេះ​ចាំ​មើល​ថា យប់​នេះ​ក្រុម​ណា នឹង​អាច​រក​បាន​៣​ពិន្ទុ?

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ៖

 

– ជួប​គ្នា​១០​ដង​ចុង​ក្រោយ​ ព័រទុយហ្គាល់​ឈ្នះ​អូទ្រីស​ តែ​​២​ដង​ប៉ុណ្ណោះ (ស្មើ​៥ ចាញ់​៣)។ ប៉ុន្តែ​នេះ​ជា​លើក​ដំបូង​ ដែល​ក្រុម​ទាំង​២​ ប៉ះ​គ្នា​ នៅ​ពាន​រង្វាន់​ធំ​ដូច​នេះ។

 

– អូទ្រីស ធ្លាប់​ឈ្នះ​ព័រទុយហ្គាល់​ ៩-១ ​​កាល​ជម្រុះ​ World Cup ឆ្នាំ​១៩៥៤ ខណៈ​ដែល​ជ័យ​ជម្នះ​ចុង​ក្រោយ​លើ​ព័រទុយហ្គាល់​របស់​ពួកគេ គឺ​ឆ្នាំ​១៩៧៩ ​ពេល​ឈ្នះ​ ២-១ ​នៅ​វគ្គ​ជម្រុះ​ Euro ​​នៅ​ទីក្រុង​ Lisbon។

 

– ជួប​គ្នា​ចុង​ក្រោយ​ ក្រុម​ទាំង​២​បញ្ចប់​លទ្ធផល​ស្មើ​គ្នា ១-១ ​នៅ​វគ្គ​ជម្រុះ​ Euro ឆ្នាំ​១៩៩៥។

 

សម្ដី​គ្រូ​បង្វឹក៖

 

ព័រទុយហ្គាល់ ប្រវត្តិ​មិន​សូវ​ឈ្នះ​អូទ្រីស ​ចុះ​យប់​នេះ​ម៉េច​វិញ?

​Fernando Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់

 

​Fernando Santos ​គ្រូ​បង្វឹក​ព័រទុយហ្គាល់៖ “វា​ជា​ការ​ប្រកួត​មួយ​ខុស​ប្លែក​ពី​មុន។ ខ្ញុំ​មាន​ការ​ជឿជាក់​លើ​កីឡាករ​របស់​ខ្ញុំ។ ក្រុម​ទាំង​៤ ក្នុង​ពូល​របស់​យើង​គឺ ខ្លាំង​ទាំង​អស់ ដូច្នេះ​យើង​ត្រូវ​តែ​លេង​ឲ្យ​បាន​ល្អ​បំផុត​ ប៉ុន្តែ​គោលដៅ​របស់​យើង​​គឺ ដើម្បី​ឈ្នះ”។

 

ព័រទុយហ្គាល់ ប្រវត្តិ​មិន​សូវ​ឈ្នះ​អូទ្រីស ​ចុះ​យប់​នេះ​ម៉េច​វិញ?

Marcel Koller ​គ្រូ​បង្វឹក​អូទ្រីស

 

Marcel Koller ​គ្រូ​បង្វឹក​អូទ្រីស៖ “យើង​ត្រូវ​តែ​លេង​ឲ្យ​ខុស​ពី​ កាល​ចាញ់​ហុងគ្រី។ យើង​បាន​វិភាគ និង​បាន​សិក្សា​ពី​វា​ហើយ។ រឿង​ដែល​អាច​សម្រេច​ចាញ់​ឈ្នះ​​ក្នុង​ការ​ប្រកួត​កម្រិត​ដូច​នេះ យើង​ចាំបាច់​ត្រូវ​តែ​​លេង​ឲ្យ​បាន​ល្អ​ជាង​គូ​ប្រកួត។ ព័រទុយហ្គាល់ មិន​មែន​មាន​តែ​ Cristiano Ronaldo នោះ​ទេ ពួកគេ​មាន​កីឡាករ​ល្អៗ​ច្រើន​នាក់​ទៀត”។

 

​ជើង​កីឡាករ៖

 

ព័រទុយហ្គាល់ ប្រវត្តិ​មិន​សូវ​ឈ្នះ​អូទ្រីស ​ចុះ​យប់​នេះ​ម៉េច​វិញ?

សកម្មភាព​ក្រុម​ព័រទុយហ្គាល់​ ហ្វឹកហាត់

 

សម្រាប់​ព័រទុយហ្គាល់​ ​ខ្សែ​បម្រើ​ Ricardo Quaresma ដែល​ដូរ​ចូល​លេង​នៅ​ចុង​ម៉ោង​១៤​នាទី កាល​ប៉ះ​អ៊ីស្លង់ ​អាច​នឹង​ចូល​លេង​ជម្រើស​ដំបូង​បាន​វិញ ហើយ​​គ្មាន​បញ្ហា​កីឡាករ​ណា​ទៀត​​ឡើយ។ ដូច្នេះ​១១​នាក់​ដំបូង​របស់​ពួកគេ​ អាច​ជា៖ Rui Patrício; Vieirinha, Carvalho, Pepe, Guerreiro; André Gomes, Danilo, João Moutinho, Quaresma; Nani, Ronaldo។

 

ព័រទុយហ្គាល់ ប្រវត្តិ​មិន​សូវ​ឈ្នះ​អូទ្រីស ​ចុះ​យប់​នេះ​ម៉េច​វិញ?

សកម្មភាព​ក្រុម​អូទ្រីស​ ហ្វឹកហាត់

 

រីឯ​អូទ្រីស ​​នឹង​អវត្តមាន​ខ្សែ​ការពារ​ Aleksandr Dragovic ​បន្ទាប់​ពី​ទទួល​បាន​កាត​ក្រហម​ កាល​ចាញ់​ហុងគ្រី ​ខណៈ​ដែល​ Playmaker ​ដ៏​សំខាន់​របស់​គេ​ Zlatko Junuzovic ​ក៏​អាច​នឹង​អវត្តមាន​ផង​ដែរ ដោយសារ​មាន​បញ្ហា​របួស​ក​ជើង។ ដូច្នេះ​១១​នាក់​ដំបូង របស់​អូទ្រីស អាច​ជា៖ Almer; Klein, Prödl, Hinteregger, Fuchs; Alaba, Baumgartlinger; Harnik, Sabitzer, Arnautović; Janko។

 

ព្យាករ​គូ​នេះ​គឺ៖ ព័រទុយហ្គាល់​ ២-០ ​អូទ្រីស , ចុះ​ប្រិយមិត្ត​យល់​យ៉ាង​ណា​ដែរ?

 

* យប់​នេះ​ក៏​មាន​២​គូ​ទៀត​លេង​ផង​ដែរ​គឺ៖

 

– បែលហ្សិក vs អៀរឡង់ (ម៉ោង​០៨:០០​នាទី​យប់)
– អ៊ីស្លង់ vs ហុង​គ្រី (ម៉ោង​១១:០០​នាទី​យប់)៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ UEFA