ឪពុកឆក់ខ្សែភ្លើង កូនពីរនាក់រត់ទៅជួយ ស្លាប់ទាំង៣នាក់ ឪកូន

6 Videos


មានរឿងសោកនាដកម្មមួយបានកើតឡើងដោយសារបុរសជាឪពុកនិងកូនប្រុស ស្រី២ នាក់ទៀតបានស្លាប់ភ្លាមៗគួអោយអាសូជាទីបំផុតដោយសារតែខ្សែភ្លើងឆក់តគ្នា។ ហេតុ ការ
ណ៏ដ៏គួអោយរន្ធត់នេះ បានកើតឡើងនៅព្រឹកថ្ងៃ សៅរ៏ ទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៏ ក្រុងដូនកែវ ខេត្ត តាកែវ។

P9

ឪពុកឆក់ខ្សែភ្លើង កូនពីរនាក់រត់ទៅជួយ ស្លាប់ទាំង៣នាក់ ឪកូន

លោកវរៈសេនីយ៏ត្រី ឆាយ សាវុធ អធិការនគបាលក្រុងដូនកែវបានឲ្យដឹងថា ជន រងគ្រោះដែលស្លាប់ដោយសារតែភ្លើងឆក់ទាំង៣នាក់ឪកូន នោះ ទី១បុរសជាឪពុកឈ្មោះ ពេជ សុភាព អាយុ៣៨ ឆ្នាំ ទី២ កូនស្រីឈ្មោះ ពេជ ស្រីម៉េងអាយុ ១៣ ឆ្នាំ និងទី៣កូនប្រុសឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ។ អ្នកទាំង៣នាក់មានទីលំនៅក្នុងភូមិកើតហេតុខាងលើ។

ឪពុកឆក់ខ្សែភ្លើង កូនពីរនាក់រត់ទៅជួយ ស្លាប់ទាំង៣នាក់ ឪកូន

មុនពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់់ឪពុក កូនបាននៅផ្ទះ រីឯប្រពន្ធជនរងគ្រោះទៅធ្វើការនៅរោងចក្រ។ បន្ទាប់ពីបុរសជាឪពុកបានយកដែកមកផ្សារធ្វើដំបូលផ្ទះ នៅពេលនោះខ្សែភ្លើងក៏
ដាច់ បណ្ដាលអោយឆក់ ឃើញឪពុកឆក់ខ្សែភ្លើងកូនប្រុសដែលមានវ័យ១០ឆ្នាំ ក៏ស្ទុះមកជួយក៏ឆក់ទៀត ដោយកូនស្រីវ័យជំទង់អាយុ១៣ឆ្នាំឃើញឪពុកនិងប្អូនឆក់ខ្សែភ្លើងរត់មកជួយទៀតក៏ឆក់ស្លាប់ទាំង៣នាក់កូនគួអោយអាណោចអាធម៌ជាទីបំផុត។

ឪពុកឆក់ខ្សែភ្លើង កូនពីរនាក់រត់ទៅជួយ ស្លាប់ទាំង៣នាក់ ឪកូន

លោកអធិការក្រុងដូនកែវ ឆាយ សាវុធ មានប្រសាសន៍បន្តទៀតថា បន្ទាប់ពីកើតហេតុភ្លាមលោកបានបញ្ជាអោយកំលាំងចុះទៅដល់កន្លែងកើតហេតុ ដោយឃើញជនរងគ្រោះទាំង៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មិនអាចយកមកជួយសង្រ្គោះនៅមន្ទីរពេទ្យបាន នោះទេ៕
សុថាត់

ឪពុកឆក់ខ្សែភ្លើង កូនពីរនាក់រត់ទៅជួយ ស្លាប់ទាំង៣នាក់ ឪកូន