សង្សារ​ចាស់​ Tylor Swift ​​ប្រតិកម្ម​​អ្វី​ខ្លះ​ ក្រោយ​​ឃើញ​រូប​ថត​​នាង​ថើប​គ្នា​ជា​មួយ​គូ​ស្នេហ៍​ថ្មី​

Calvin Harris អតីត​សង្សារ​តារា​ចម្រៀង​​ប៉ុប​អាមេរិក Tylor Swift ដែល​ទើប​​ចែក​ផ្លូវ​គ្នា​មិន​បាន​​​​ប៉ុន្មាន​សប្ដាហ៍​​ បាន​លុប​​គ្រប់​រូប​​​ភាព​​​​សង្សារ​ចាស់​របស់​ខ្លួន​ចេញ​ពី​គណនី Instagram ​បន្ទាប់​ពី​ឃើញ​រូប​ភាព​​​ផ្អែម​ល្ហែម​របស់​នាង​ជា​មួយ​ ​លោក​ Thomas William Hiddleston ​ដែល​ជា​តារា​សម្ដែង​អង់គ្លេស​ដ៏​ល្បី​ម្នាក់​។

 

សង្សារ​ចាស់​ Tylor Swift ​​ប្រតិកម្ម​​អ្វី​ខ្លះ​ ក្រោយ​​ឃើញ​រូប​ថត​​នាង​ថើប​គ្នា​ជា​មួយ​គូ​ស្នេហ៍​ថ្មី​

Calvin Harris

ក្រៅ​តែ​​ពី​លុប​រូប​ភាព​អនុស្សាវរីយ​​ខ្លួន​និងTylor Swift  DJនិង​ជា​អ្នក​និពន្ធ​បទ​ចម្រៀង​សញ្ជាតិ​ ស្កុតឡែន​​រូប​នេះ​ ថែម​ទាំង​បាន​​ចុច Unfollow លើ​គណនីTwitter​​​ ម្ចាស់​បទ​ “Shake It Off”ទៀត​ផង។ នេះ​បើ​យោង​​តាម​សារព័ត៌មាន Daily Mail។

 

ទោះ​ជា​យ៉ាង​ណា នៅ​ពេល​​អ្នក​ប្រមាញ់​ថត​រូប​​​តារា​ៗ​​សួរ​​អំពី​គំនិត​របស់ Harris ​ ទាក់​ទង​នឹង​រូប​ភាព​Tylor ថើប​គ្នា​ជា​មួយ​តារា​សម្ដែង​អង់គ្លេស​ល្បី ម្ចាស់​បទ​ Summer រូប​នេះ​ឆ្លើយ​ថា៖ ​”វា​ល្អ​មែន​ទែន នាង​ធ្វើ​រឿង​​របស់​នាង ខ្ញុំ​ធ្វើ​រឿង​របស់​ខ្ញុំ​”។

 

តាម​សារព័ត៌មាន Mirror ម្ចាស់​បទ​” Blank Space ” បាន​ចែក​ផ្លូវ​គ្នា​ជា​មួយ​ អតីត​សង្សារCalvin Harris កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ បន្ទាប់​ពី​បាន​​ទាក់​ទង​គ្នា​​ជាង​​មួយ​ឆ្នាំ​។

 

សង្សារ​ចាស់​ Tylor Swift ​​ប្រតិកម្ម​​អ្វី​ខ្លះ​ ក្រោយ​​ឃើញ​រូប​ថត​​នាង​ថើប​គ្នា​ជា​មួយ​គូ​ស្នេហ៍​ថ្មី​

Tylor Swift និង Calvin 

បន្ទាប់​ពី​បែក​ពី Calvin ភ្លាម ក៏​មាន​ដំណឹង​លេចឮ​ថា Taylor Swift បាន​ងាក​ទៅ​សាង​ស្នេហ៍​ជាមួយ​តារា​សម្ដែង​វ័យ ៣៥ឆ្នាំ Tom Hiddleston ដោយ​មាន​លេច​រូបភាព​​ពួក​គេ​ថើប​គ្នា​ពេល​ទៅ​កម្សាន្ត​នៅ​កោះ Rhode Island កាល​ពី​ថ្ងៃ​ពុធ​​កន្លង​ទៅ៕

 

សង្សារ​ចាស់​ Tylor Swift ​​ប្រតិកម្ម​​អ្វី​ខ្លះ​ ក្រោយ​​ឃើញ​រូប​ថត​​នាង​ថើប​គ្នា​ជា​មួយ​គូ​ស្នេហ៍​ថ្មី​
សង្សារ​ចាស់​ Tylor Swift ​​ប្រតិកម្ម​​អ្វី​ខ្លះ​ ក្រោយ​​ឃើញ​រូប​ថត​​នាង​ថើប​គ្នា​ជា​មួយ​គូ​ស្នេហ៍​ថ្មី​

 

ចុចអាន៖  ​ធ្លាយ​​ដំណឹង ​Taylor​ ​Swift​ ​មាន​គូ​ស្នេហ៍​ថ្មី​​ភ្លាម​ៗ ក្រោយ​បែក​ពី​សង្សារ​ចាស់

 

​​​​​​​ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ dailymail, mirror, lollipop

​​​
​​​​​​​​​