ទឹកស្ពៃក្តោបការពារប្រឆាំងនឹងមហារីកពោះវៀនធំ ទល់លាមកនិងជំងឺជាច្រើនទៀត

ស្ពៃក្តោបត្រូវបានគេយកប្រើធ្វើជាម្ហូបអាហារ និងជាថ្នាំដែលត្រូវការសម្រាប់សេរីរាង្គររបស់យើងដើម្បីធ្វើការអភិវឌ្ឍន៏។
អនុភាពរបស់ស្ពៃក្តោបត្រូវបានគេ រកឃើញជាច្រើនឆ្នាំមកហើយ។ វាជួយព្យាបាលភាពស្លេកស្លាំង, ប្រើជាថ្នាំសំលាប់
មេរោគបែបធម្មជាតិ, ស្ដារឡើយវិញនូវវីតាមីននិងសារធាតុរ៉ែ ។ ស្ពៃក្តោបជួយព្យាបាលដំបៅក្នុងក្រពះ ធ្វើជាថ្នាំបញ្ចុះ
បែបធម្មជាតិ ក្អករ៉ាំរ៉ៃ និងធីងធោងពេលព្រឹក។

– ទទួលទាន ស្ពៃក្តោបពីឬច្រើន ដងក្នុងមួយ សប្តាហ៍ បានបន្ថយ ហានិភ័យនៃការ កើតជម្ងឺមហារីក ពោះវៀនធំ។
– ទឹកស្ពៃក្តោបក៏មានប្រយោជន៍ផងដែរ។ វាជួយព្យាបាលការឈឺត្រចៀកដោយប្រើក្រណាត់អនាម័យស្អាតឬដុំសំលីដាក់
ត្រាំចូលទៅក្នុងទឹកស្ពៃក្តោប។
– ទឹកស្ពៃក្តោបល្អសំរាប់បំពង់រំលាយអាហារនិងហើមជើង។ ប្រសិនបើបន្ថែមទឹកការរ៉ុតទៀត វារកាន់តែប្រសើរបំផុតសំរាប់
អ្នកដែលខ្វះជាតិកាល់ស្យូមនិងអ្នកដែលមានជំងឺពុកឆ្អឹង។
– ទឹកស្ពៃក្តោបពោរពេញទៅដោយវីតាមីន C, U ដែលប្រឆាំងនឹងការរលាកខ្លាំង សម្អាតពោះវៀន ព្យាបាលទល់លាមក , ផ្តល់រាងកាយនូវជាតិសូដ្យូម , ព្យាបាលជំងឺគ្រួសក្នុងថង់ទឹកប្រមាត់ ដោយគ្រាន់តែបន្ថែមប្រេងអូលីវទៅក្នុងទឹកស្ពៃក្តោប៕

ប្រភព៖ iknow

  • ទឹកស្ពៃក្តោបការពារប្រឆាំងនឹងមហារីកពោះវៀនធំ ទល់លាមកនិងជំងឺជាច្រើនទៀត已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: