មើម​ខ្ញី​អាច​បន្ថយអាការៈចាញ់​កូនបាន

ខ្ញីចាត់ទុកថា ជាឱសថបុរាណមានគុណប្រយោជន៍ជាប្រភេទថ្នាំរុក្ខជាតិជួយព្យាបាលជំងឺបានជាច្រើនយ៉ាងដូចជា ខ្ញីមានគុណសម្បត្តិគួរឱ្យកក់ក្តៅ រសជាតិហឹរឆួល ក្លិនឈ្ងុយមានប្រយោជន៍ជួយ រំលាយអាហារបណ្តេញញើស បំបាត់អាការៈហើមពោះ កាត់បន្ថយកំហាកស្លេស្ម៍បំបាត់ក្អកព្យាបាលគ្រុនផ្តាសាយបន្ថយអាការៈស្រវឹងលុបបំបាត់ភាពក្អួតចង្អោរឈឺពោះព្យាបាលជំងឺក្រពះនិងជួយសំរួលសរសៃឈាម។ លើសពីនេះទៅទៀតនៅក្នុងអំឡុងបីខែដំបូងស្រ្តីពផ្ទៃពោះច្រើនតែកើតមានអាការចាញ់កូន គឺវិលមុខ ងងឹតមុខរកកល់ចង់ក្អួត ឬក៏ក្អួតជាដើម។ អ្នកដែលចាញ់កូនខ្លាំងអាចមានអាការធ្វើទុក្ខស្ទើតែពេញមួយថ្ងៃ ហើយសុភាពស្ត្រីខ្លះឈានដល់ដំណាក់កាលធ្វើអ្វីៗមិនកើត ដែលជារឿងទុក្ខលំបាកបំផុតមួយ។

ដូច្នេះការទទួលទានមើមខ្ញី វាអាចជួយកាត់បន្ថយអាការដូចបានពោលខាងលើនេះបាន។ បើយោងតាមបទពិសោធន៍ចំពោះស្ត្រីមានផ្ទៃពោះដែលមានអាយុចាប់ពី២៤ដល់៣៧ឆ្នាំ ដែលកើតមានអាការចាញ់កូនដំបូង ទទួលទានទឹកខ្ញីលាយជាមួយស្កររាល់ថ្ងៃ គឺលទ្ធផលបានបង្ហាញអោយឃើញថា អាការចាញ់កូនបានថយចុះ។ ដូច្នេះអ្នកជំនាញបានសរុបទុកថា ការទទួលទានខ្ញីមួយក្រាមក្នុងមួយថ្ងៃ មិនថាជាប្រភេទទឹកខ្ញី ឬមើមខ្ញីនោះទេ គឺវាអាចជួយកាត់បន្ថយអាការចាញ់កូនអោយធូរស្រាលបានយ៉ាងមានប្រសិទ្ធភាពបំផុត។ ក្រៅពីនោះមើមខ្ញីក៏មានសារជាតិថ្នាំបុរាណជួយកាត់ទំលាក់ស្លេស ហើយនិងជួយការពារកើតដំបៅក្នុងក្រពះអាហារបានទៀតផង។ ក្រោយពីមើលឃើញថា មើមខ្ញីមានអត្ថប្រយោជន៍បែបនេះហើយ សុភាពស្ត្រីទាំងឡាយគួរតែនាំគ្នាងាកមកទទួលទាន ដើម្បីសុខភាពរាងកាយទាំងអស់គ្នា៕

ប្រភព៖ iknow

  • មើម​ខ្ញី​អាច​បន្ថយអាការៈចាញ់​កូនបាន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: