ទទួលទាន​សណ្តែកសៀង​ឆៅ​ជួប​បញ្ហា​អ្វីខ្លះ​សម្រាប់​សុខភាព?

ជាការពិតណាស់ សណ្តែកសៀងគឺជាប្រភេទអាហារដ៏ប្រពៃដែលសម្បូរទៅដោយជីវជាតិ វីតាមីនសេ កាល់ស្យូម ដែក ប្រូតេអុីននិង
ជាតិសរសៃដែលធ្វើឲ្យមានកូឡេស្តេរុល (ខ្លាញ់ក្នុងសរសៃឈាម) មានកម្រិតទាប។ ប៉ុន្តែទោះជាយ៉ាងណា ដើម្បីសុវត្ថិភាពចាំបាច់
ត្រូវចម្អិនសណ្តែកសៀងអោយឆ្អិនល្អមុននឹង ទទួលទាន ព្រោះថា ការទទួលទានវាឆៅអាចធ្វើឲ្យលោកអ្នកមានជំងឺ ឬហើមពោះ ឬ
ក៏បង្កឲ្យពុលស្លាប់ក៏មានដែរ ។

ប៉ុន្តែបើមានអ្នកចង់សាកល្បងនោះ អ្នកជំនាញបានផ្តល់សេចក្តីណែនាំថា ត្រូវពិនិត្យពិច័យវាឲ្យបានច្បាស់លាស់ ពោលគឺយ៉ាង
ហោចក៏ត្រូវស្ងោរ ឬចំហុយឲ្យបានឆ្អិនល្អជាមុនសិនដែរ ។

ក-គ្រោះថ្នាក់ដល់ក្រពះធ្ងន់ធ្ងរ
ការ ទទួលទានសណ្តែកសៀងឆៅអាចបង្កឲ្យមានរោគសញ្ញាខុសៗគ្នា។ ភាគច្រើននៃរោគសញ្ញាទាំងនោះ គឺពាក់ព័ន្ធទៅនឹងក្រពះ
-ពោះវៀនតែម្តង។ ការធ្វើទុក្ខក្នុងពោះរាករុះ គឺជារោគសញ្ញាទូទៅនៃការទទួលទានសណ្តែកសៀងឆៅ ។ ចំពោះអ្នកខ្លះធ្លាប់មាន
អាការឈឺក្រពះ ឬចុកពោះដែលអមដោយភាពរុកកួនរកកល់ក្អួតចង្អោរ ។

ខ-អាការវិលមុខ ឬធីងធោង

មានមនុស្ស មួយចំនួនធ្លាប់មានអាការវិលមុខធីងធោងនៅពេលពួកគេទទួលទាន សណ្តែកសៀងឆៅ មិនប្រាកដឡើយថា តើភាព
ឈឺក្បាលវិលមុខ រកកល់ក្អួតចង្អោរ និងចុកពោះរាកនេះជារោគសញ្ញាតែមួយគត់នៃការទទួលទានសណ្តែកឆៅ ឬយ៉ាងណា ។

គ-Phytic Acid រាំងខ្ទប់គ្រឿងបំប៉នរាងកាយ

សណ្តែកសៀងឆៅមានជាតិអាស៊ីតខាងលើនោះកម្រិតខ្ពស់ ជាហេតុធ្វើឲ្យរាំងខ្ទប់ការលូតលាស់ធំធាត់នៃរាងកាយពីការស្រូបចូល
ទៅក្នុងសរីរាង្គមនុស្ស ។

កាលបើសណ្តែកសៀងត្រូវបានចម្អិនឲ្យឆ្អិនល្អនោះ អាស៊ីត Phytic ក៏ត្រូវបំផ្លាញចោលដែរ ដូចនេះគ្រឿងបំប៉នសរីរាង្គកាយដែល
មាននៅក្នុងសណ្តែកក៏ផ្តល់ភាព ងាយស្រួលក្នុងការស្រូបចូលរាងកាយមនុស្សផងដែរ ។

ឃ-ជាតិពុលក្នុងបន្លែឆៅផ្សេងៗ
សណ្តែកសៀងឆៅ គឺមិនត្រឹមតែជាបន្លែដែលមិនគួរទទួលទានឆៅប៉ុណ្ណោះទេ គឺភាគច្រើនអាចបណ្តាលឲ្យពុលទៀតផង ប្រសិន
ខ្វះអនាម័យ ៕

ប្រភព៖ iknow

  • ទទួលទាន​សណ្តែកសៀង​ឆៅ​ជួប​បញ្ហា​អ្វីខ្លះ​សម្រាប់​សុខភាព?已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: