គួរ​ឲ្យ​អនិច្ចា​ណាស់​!​ ស្លាប់​ទាំង​​​បី​នាក់​ឪពុក​​​​កូន

ខេត្តតាកែវ៖ គួរឲ្យអនិច្ចាណាស់! ៣នាក់ឪពុកនិងកូនប្រុសស្រីបានស្លាប់ ដោយសារតែខ្សែភ្លើងឆក់តគ្នា កាលពីព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិដូនពែង សង្កាត់បារាយ៏ ក្រុងដូនកែវ ខេត្តតាកែវ។
ប្រភពពីនគរបាលស្នងការខេត្តតាកែវ បានឲ្យដឹងថា ជនរងគ្រោះ៣នាក់ឪពុកនិងកូនដែលស្លាប់ដោយសារតែភ្លើងឆក់នោះ ទី១ មានឈ្មោះ ពេជ សុភាព អាយុ៣៨ឆ្នាំ ត្រូវជាឪពុក ទី២ ឈ្មោះ ពេជ ស្រីម៉េង អាយុ១៣ ឆ្នាំ (កូនស្រី) និងទី៣ ឈ្មោះ ពេជ្រ សុផាត អាយុ១០ឆ្នាំ (កូនប្រុស) អ្នកទាំង៣នាក់នេះ ស្នាក់នៅក្នុងភូមិកើតហេតុខាងលើ។
ប្រភពបន្តថា ក្រោយពេលកើតហេតុ កម្លាំងជំនាញខេត្ត-ក្រុង បានចុះពិនិត្យសាកសពជនរងគ្រោះ និងពិនិត្យកន្លែងកើតហេតុ ហើយ បានសន្និដ្ឋានថា ដើមហេតុដែលបណ្ដាលឲ្យស្លាប់ខាងលើនេះ ដំបូងឡើយគឺចរន្តអគ្គិសនីឆក់កូនប្រុសឈ្មោះ ពេជ្រ សុភ័ក្ត្រ ហើយបងស្រី និងឪពុកបានទៅជួយ ពេលនោះក៏ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់ទាំងអស់គ្នាតែម្តង។

បច្ចុប្បន្ន សាកសពឪពុក និងកូនស្រី-ប្រុស ត្រូវបានក្រុមគ្រួសារ និងសាច់ញាតិ ធ្វើបុណ្យតាមប្រពៃណី៕

គួរ​ឲ្យ​អនិច្ចា​ណាស់​!​ ស្លាប់​ទាំង​​​បី​នាក់​ឪពុក​​​​កូន គួរ​ឲ្យ​អនិច្ចា​ណាស់​!​ ស្លាប់​ទាំង​​​បី​នាក់​ឪពុក​​​​កូន គួរ​ឲ្យ​អនិច្ចា​ណាស់​!​ ស្លាប់​ទាំង​​​បី​នាក់​ឪពុក​​​​កូន គួរ​ឲ្យ​អនិច្ចា​ណាស់​!​ ស្លាប់​ទាំង​​​បី​នាក់​ឪពុក​​​​កូន គួរ​ឲ្យ​អនិច្ចា​ណាស់​!​ ស្លាប់​ទាំង​​​បី​នាក់​ឪពុក​​​​កូន

ប្រភព៖ kqube

  • គួរ​ឲ្យ​អនិច្ចា​ណាស់​!​ ស្លាប់​ទាំង​​​បី​នាក់​ឪពុក​​​​កូន已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: