អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) ត្រូវបានយោធាចាប់ខ្លួនពីលំនៅដ្ឋានយកទៅឃុំឃាំងយ៉ាងស្ងាត់ស្ងៀមបំផុត

(ប៉េកាំង)៖ លោក ជាំង ហ្សេមីន (Jiang Zemin) អតីតប្រធានាធិបតីចិន និងមេដឹកនាំបក្សកុម្មុយនិស្តចិន ត្រូវបានយោធានាំខ្លួនចេញពីលំនៅដ្ឋានរបស់លោក នាទីក្រុងប៉េកាំង ដែលទំនងត្រូវបានគេយកទៅឃុំឃាំង ជាបណ្តោះអាសន្នយ៉ាងស្ងាត់ស្ងៀមបំផុត។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Epoch Times នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ដោយអះអាងថាបានទទួលព័ត៌មាននេះផ្ទាល់ពីភ្នាក់ងារចិននៅទីក្រុងប៉េកាំង។

សារព័ត៌មានចិន ដែលមានស្នាក់ការនៅទីក្រុង New York ខាងលើនេះបានបញ្ជាក់ទៀតថា មិនទាន់មានការចេញផ្សាយជាផ្លូវការណាមួយនោះទេ ជុំវិញការចាប់ខ្លួនអតីតមេដឹកនាំកំពូលរបស់ចិនរូបនេះ ប៉ុន្តែតាមការពិត ការចាប់ខ្លួននេះ ទំនងជាបានធ្វើឡើងតាំងពីម៉ោង ៤ព្រឹកថ្ងៃទី១០ ខែមិថុនាមកម្ល៉េះ ដោយលោក ជាំង ហ្សេមីន ត្រូវបានយោធាបង្ខំនាំខ្លួនចេញពីលំនៅដ្ឋានរបស់លោក នៅទីក្រុងប៉េកាំង ទៅកាន់មូលដ្ឋានកងទ័ពប្រជាជនចិន។

ប្រភពព័ត៌មានខាងលើនេះ បានបន្តទៀតថា លោក ជាំង ហ្សេមីន ត្រូវបានកម្លាំងយោធាបញ្ជូនទៅជួបអគ្គមេបញ្ជាកងទ័ពរំដោះប្រជាជនចិន ប៉ុន្តែគេនៅមិនទាន់ដឹងថា តើលោកបានប្រព្រឹត្តទោសកំហុសអ្វី ទើបមានការចាប់ខ្លួនបែបនេះទេ។ ដោយឡែកកូនប្រុសរបស់លោក ជាំង ចំនួនពីររូប ក៏ត្រូវបានយោធាដាក់ការរឹតត្បិតក្នុងការដើរហើរ ដើម្បីរង់ចាំការស៊ើបអង្កេតផងដែរ។

ប្រភពដដែលបានបញ្ជាក់ថា ការចាប់ខ្លួនលោក ជាំង ជារឿងពិត ដែលទំនងជាបានកើតឡើងមកពីការតស៊ូអំណាចរវាងមេដឹកនាំបក្សកុម្មុយនិស្តចិន បច្ចុប្បន្នគឺលោក ស៊ី ជិនពីង និងលោក ជាំង ហ្សេមីន ផ្ទាល់ក្នុងពេលដែលលោក ស៊ី ជិនពីង ពេលនេះកំពុងមានអំណាចពេញដៃ។

សូមជំរាបថា Epoch Times ជាសារព័ត៌មានមួយ មានទីស្នាក់ការនៅទីក្រុង New York សហរដ្ឋអាមេរិក ដែលមានទាំងភាសាចិន និងអង់គ្លេស៕

អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) ត្រូវបានយោធាចាប់ខ្លួនពីលំនៅដ្ឋានយកទៅឃុំឃាំងយ៉ាងស្ងាត់ស្ងៀមបំផុត អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) ត្រូវបានយោធាចាប់ខ្លួនពីលំនៅដ្ឋានយកទៅឃុំឃាំងយ៉ាងស្ងាត់ស្ងៀមបំផុត អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) ត្រូវបានយោធាចាប់ខ្លួនពីលំនៅដ្ឋានយកទៅឃុំឃាំងយ៉ាងស្ងាត់ស្ងៀមបំផុត

ប្រភព៖ freshnewsasia

  • អតីតប្រធានាធិបតីចិន លោក ជាំង ហ្សេមីន (Jiang Zemin) ត្រូវបានយោធាចាប់ខ្លួនពីលំនៅដ្ឋានយកទៅឃុំឃាំងយ៉ាងស្ងាត់ស្ងៀមបំផុត已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: