​កាប់​ប្រពន្ធ​១​ប៉័ងតោ​​ខ្លាច​​ មិន​​​​ស្លាប់ ​ទាញ​​កាំបិត​ចាក់​​ថែម​

ខេត្តព្រះវិហា ​៖ ​ស្ត្រី​ម្នាក់​ស្លាប់​​ក្នុងថ្លុក​​ឈាម​​ បន្ទាប់ពីត្រូវ​ប្តី​វាយ​ក្បាល១ប៉័ងតោ និង​​​ចាក់​​ដោយ​កាំបិត​ចុង​ស្រួចថែមទៀត​​ កាលពី​រសៀល​ថ្ងៃ​ទី​១៧ ​មិថុនា​២០១៦ ​ស្ថិត​នៅចំណុច​​ភូមិ​ចំបក់​សែន​​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា​រ ។

ក​រណី​​ឃាតកម្ម​​​ខាង​លើ​នេះ​ ត្រូវ​ប្រភព​​ឱ្យ​​ដឹង​​ថា ​ជន​សង្ស័យ​​ជា​ប្តី​បាន​​ផឹក​ស្រា​​និង​​លេងល្បែង​ លុះ​​ក្រោយមក​​​ជនសង្ស័យ​​បាន​ត្រឡប់​ទៅ​ផ្ទះវិញក៏​​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​ ​រហូត​ឈាន​ដល់ការ​ចាក់​សម្លាប់​ប្រពន្ធ​បែបនេះ ​។

បើ​តាម​​ការ​បញ្ជាក់​​លោក​នាយការិយាល័យក​២​ឱ្យ​ដឹង​ថា ​​គេ​បានឃើញ​​​​ជា​ជន​ដៃដល់​ ដើរ​ពី​ផឹកស្រា​ស្រវឹង​​​និង​លេងល្បែងកាល​ពី​​ព្រឹក ​រហូត​ដល់​រសៀល ​បាន​​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏ទៅ​​ទា​រលុយ​ប្រពន្ធ​​៥០០​​ដុល្លារ​ ​ដើម្បី​​លេងល្បែង​បន្ត តែត្រូវ​​ប្រពន្ធ​​​ឆ្លើយ​ថា ​មិន​មាន​លុយទេ ​ក៏​​បាន​ទាស់សម្តី​គ្នា​ ២-៣​ម៉ាត់ ។

ខណៈ​ជន​ដៃដល់​ជា​ប្តី ​បាន​ស្ទុះ​ទៅ​យក​កាំបិត​បុ័ងតោមក​វាយ​ចំ​ស្មា​​ពីក្រោយ បណ្តាល​​ឱ្យ​​ដួល​សន្លប់ ។ ​បន្ទាប់​មក​ជន​ដៃដល់​មិន​អស់ចិត្ត រត់​​ទៅ​យក​កាំបិត​ចុង​ស្រួច​មួយទៀត​ ចាក់​ចំ​ឆ្អឹងជំនីរ​​ក្រោយ​ក្លៀក​ខាងឆ្វេង ​បណ្តាល​ឱ្យ​ស្លាប់​មួយ​​រំពេច ​។

ប្រភពបន្តទៀតថា ​ជន​ដៃដល់​ត្រូវគេដឹងថា ជា​មន្ត្រី​យោធា​ក្នុង​វរៈ​៣៨១​ បញ្ជូន​សារ​ចំណុះ​ឱ្យ​​កងពលតូច​អន្តរាគមន៍​លេខ​៨​ ប្រចាំ​ទិស​ទី​មួយ​ប្រសាទ​ ព្រះ​វិហា​ មានឈ្មោះឃុ​ល ឈិ​ត អាយុ​៤៥​ឆ្នាំ​ ។ ចំណែក​ស្ត្រី​​ជា​ប្រពន្ធដែលស្លាប់​ឈ្មោះ​ស៊ន យេ​ម អាយុ​៤១​ឆ្នាំ ​​មានកូន​ប្រុស​-ស្រី​ចំនួន​៦​នាក់ ​រស់នៅ​ភូមិ​ចំបក់​សែន​ជ័យ ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា​ ។

​​ក្រោយ​កើតហេតុ​ បុរស​ដៃដល់ត្រូវ​កម្លាំងយោធា​ការិយាល័យក​២លេខ​៨ ចាប់ខ្លួន​ប្រគល់​ឱ្យ​កម្លាំង​នគរបាល​ស្រុក​ស្រអែម ដើម្បី​កសាង​សំណុំរឿង​ផ្តន្ទាទោស​តាម​ច្បាប់​​ ។

ប្រភព ៖

ការកត់សម្គាល់ខ្មែរឡូត៖

គួររំលឹកថា ហេតុការណ៍ប្ដីសម្លាប់ប្រពន្ធសាហាវស្រដៀងនេះ ក៏ធ្លាប់កើតឡើងផងដែរ នៅឯខេត្ដក្រចេះ  នៅក្នុងភូមិបឹងកៀប ឃុំដំរីផុង ស្រុកឆ្លូង មានចំងាយប្រហែល ០៧គីឡូម៉ែត្រ ពីទីប្រជុំជនឆ្លូង បានកើតឡើង នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

​កាប់​ប្រពន្ធ​១​ប៉័ងតោ​​ខ្លាច​​ មិន​​​​ស្លាប់ ​ទាញ​​កាំបិត​ចាក់​​ថែម​