​ឈឺ​ខ្នង នៅពេល​គេង​គួរ​ធ្វើ​ម៉េច​ទៅ​?

​ឈឺ​ខ្នង នៅពេល​គេង​គួរ​ធ្វើ​ម៉េច​ទៅ​?


​ឈឺ​ខ្នង នៅពេល​គេង​គួរ​ធ្វើ​ម៉េច​ទៅ​?

​ការឈឺ​ខ្នង គឺជា​មូលហេតុ​ដ៏​ចំបង​មួយ ដែល​នាំឲ្យ​គេង​មិន​បាន​គ្រប់គ្រាន់​។ ដូច្នេះ បើសិន​ជា​ការឈឺចាប់​នេះ អាច​បង្ការ​បាន អ្នក​ពិតជា​គេង​លក់ បាន​កាន់តែ​ស្រួល​ជាមិនខាន​។ ខាងក្រោម​នេះ គឺ​ជា​ការណែនាំ​ខ្លះៗ ដើម្បី​ជួយ​សម្រួល​ដល់​ការឈឺ​ខ្នង ហើយ​គេង​លក់​បាន​ស្រួល​ថែម​ទៀត ៖

  • ​បើសិន​ជា​អ្នក​គេង​ផ្ងារ ចូរ​ដាក់​ខ្នើយ​មួយ​នៅ​ក្រោម​ជង្គង់ ដើម្បី​សម្រួល​ដល់​ការឈឺ​ខ្នង​
  • ​បើសិនជា​គេង​ផ្កាប់​វិញ ចូរ​ដាក់​ខ្នើយ​នៅ​ក្រោម​ពោះ​
  • ​បើសិនជា​គេង​ចំហៀង ចូរ​ប្រើ​ខ្នើយ​ដាក់​នៅ​ចន្លោះ​ជង្គង់​
  • ​ចូរ​ក្រោក​ពី​គេង​យឺតៗ និង​ថ្នមៗ ហើយ​ចូរ​ជំនួស​ដោយ​ការ​អង្គុយ​ត្រង់ តែ​ត្រូវ​អង្គុយ​ទ្រេត​ទៅ​ចំហៀង​ខ្លួន​
  • ​ហាត់ប្រាណ​ទៀងទាត់ និង​ប្រាកដថា ការ​ហាត់ប្រាណ​របស់​អ្នកនោះ គឺជា​ការ​ហាត់ប្រាណ​ពង្រឹង​ដល់​ឆ្អឹង​កង​ខ្នង​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។