​តាមពិត មើល​ទូរទស្សន៍​ច្រើន មាន​ផល​អាក្រក់​ចឹង​សោះ​!

​តាមពិត មើល​ទូរទស្សន៍​ច្រើន មាន​ផល​អាក្រក់​ចឹង​សោះ​!


​តាមពិត មើល​ទូរទស្សន៍​ច្រើន មាន​ផល​អាក្រក់​ចឹង​សោះ​!

​ខណៈពេល​ដែល​កម្មវិធី​កម្សាន្ត​ជាច្រើន តែងតែ​កើតមាន​ជា​ញឹកញាប់ លើ​បណ្តាញ​ទូរទស្សន៍​នោះ តែ តាម​ការស្រាវជ្រាវ​រក​ឃើញថា កាលណា​មនុស្ស​យើង​ចំណាយ​ពេល​ចាប់ពី ៦ ម៉ោង​ឡើងទៅ អង្គុយ​មើល​ទូរទស្សន៍​ជាប់​នោះ គឺ​អាច​ប្រឈម​នឹង​ការស្លាប់​មុន​អាយុ​បាន​។ តែ​ក្រៅពីនេះ តើ​វា​មាន​អ្វី​ជា​ផល​ប៉ះពាល់​ទៀត​ដែរ​ទៅ​?

ធ្វើឲ្យ​អ្នក​ធាត់​
មនុស្ស​ភាគច្រើន តែងតែ​ចំណាយ​ពេល មើល​ទូរទស្សន៍​បណ្តើ​រញ៉ាំ​អាហារ​បណ្តើរ ដូច្នេះ វា​នឹង​ធ្វើឲ្យ​អ្នក ញ៉ាំ​អាហារ​ច្រើនៗ ដោយ​មិន​ដឹង​ខ្លួន​តែម្តង ព្រមទាំង​មិន​មាន​ការធ្វើ​សកម្មភាព​រាងកាយ អ្វី​បន្ថែម​ទៀត​។ ហេតុដូច្នេះ​ហើយ ការឡើង​ទម្ងន់ នឹង​ប្រឈមមុខ​ខ្ពស់​។

ប្រឈម​ខ្លាំង​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​ពីរ​
អ្នកជំនាញ​និយាយថា ការ​ធាត់​ជ្រុល គឺជា​កត្តា​ប្រឈមមុខ​ដ៏​ធំ​មួយ របស់​ជំងឺ​ទឹកនោម​ផ្អែម​។ ជាពិសេស បើសិន​ជា​អ្នក​មើល​ទូរទស្សន៍​បណ្តើរ ញ៉ាំ​អាហារ​បណ្តើរ រហូត​ដល់​ធាត់​តែម្តង​។

អ្នក​អាច​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​
មធ្យោបាយ​ដ៏​ល្អ​បំផុត ដើម្បី​កាត់បន្ថយ​ជំងឺ​បេះដូង​នោះ គឺ​ការធ្វើឲ្យ​ជីវិត​មានភា​ពសកម្ម​។ ផ្ទុយទៅវិញ អ្នក​ដែល​ចូល​ចិត្ត​មើល​ទូរទស្សន៍ ភាគច្រើន គឺ​មិន​មាន​ពេល​ក្នុង​ការ​ហាត់ប្រាណ​ឡើយ តែ​ពួកគេ​មាន​ពេល សម្រាប់​បន្ថែម​ចំណីអាហារ​ចូល​មាត់​ទៅ​វិញ ដូច្នេះ វា​ពិតជា​ចៀស​មិន​ផុត​ពី​ជំងឺ​បេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​ឡើយ​។

អ្នក​អាច​នឹង​អស់កម្លាំង ដោយសារ​មើល​ទូរទស្សន៍​
ការបើក​ទូរទស្សន៍​មើល​កម្មវិធី​នានា អាច​បំបាត់​ស្ត្រេ​ស ក្រោយពី​ធ្វើការ​រួច​មែន​ទេ​? មិន​អឺចឹង ការសិក្សា​បង្ហាញថា ទូរទស្សន៍ អាច​ធ្វើឲ្យ​ខួរក្បាល​អស់កម្លាំង ទោះបីជា​ចំណាយ​ពេលវេលា​ពីរ​បី​នាទី នៅ​ពីមុខ​វា​ក៏​ដោយ​។ បើសិន​ជា​អ្នក​ចង់​បំបាត់​ស្ត្រេ​សមែន​នោះ ចូរ​រក​ដំណោះស្រាយ​ផ្សេង​ទៅ​ដូចជា ការ​ស្តាប់​ចម្រៀង ឬ​ហាត់​យូ​ហ្គា​ជាដើម​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។