អេ​ដា ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» មាន​ហាងឆេង​ខ្ពស់​ក្រោយ​វិល​វិញ (​មាន​វីដេអូ​)

6 Videos


ស្របពេលទីផ្សារការផលិតបទចម្រៀង Original Song កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងខ្លា បានធ្វើឲ្យគ្រប់បណ្តាផលិតកម្ម ក៏ដូចជាតារាចម្រៀងមួយចំនួន មានការព្រួយបារម្មណ៍ចំពោះការផលិត និង ស្វែងរកដៃគូមកសហការ ដើម្បីផលិតបទចម្រៀងថ្មីៗឱ្យកាន់តែមានគុណភាពថែមទៀត សម្រាប់តម្រូវចិត្តដល់ប្រិយមិត្តអ្នកគាំទ្រ ។

P9

អេដា (ADDA) គឺជាតារាចម្រៀងរ៉េប ក៏ដូចជាឌីជេដែលធ្លាប់មានប្រជាប្រិយភាពល្បីនៅក្នុងវិស័យឌីជេរ៉េបកាលពីប៉ុន្មានឆ្នាំកន្លងមក ក្រោយមកតារាពូកែរ៉េប អេដា ក៏បានចាកចេញទៅរស់នៅក្រៅប្រទេសបាត់ដំណឹងសូន្យ ប៉ុន្តែពេលនេះនាងបានត្រឡប់មកវិញហើយ ដោយបានបង្ហាញខ្លួនជាមួយការចាប់ផ្តើមច្រៀងនូវបទចម្រៀងនិពន្ធទំនុកភ្លេងថ្មី Original Song ដែលនិពន្ធផ្ទាល់ដោយលោក ហេង ពិទូ គឺបទ«នៅទីនេះកំពុងមានមនុស្សខូចចិត្ត» ហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងខ្លា ពីសំណាក់ទស្សនិកជន ជាពិសេសបណ្តាមិត្តៗយុវវ័យ ។ តាមរយៈការបង្ហើរសំនៀងមួយបទនេះដែរ អេដា ក៏ធ្លាប់បានបង្ហាញពីអារម្មណ៍ពិតរបស់នាងផងដែរថា «ខ្ញុំច្រៀងព្រោះស្រឡាញ់ ខ្ញុំនិពន្ធចេញពីអារម្មណ៍ពិត» នេះសរបញ្ជាក់ឱ្យឃើញពីក្តីស្រឡាញ់របស់នាងចំពោះវិស័យចម្រៀងនេះ ។

អេ​ដា ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» មាន​ហាងឆេង​ខ្ពស់​ក្រោយ​វិល​វិញ (​មាន​វីដេអូ​)

គួរបញ្ជាក់ផងដែរថា ក្រោយការវិលត្រឡប់របស់ អេដា លើកនេះពិតជាទទួលបានជោគជ័យមែនទែន ព្រោះមិនត្រឹមតែវិស័យចម្រៀងទេ ពេលនេះ អេដា ក៏កំពុងទទួលបានការងារច្រើនខុសពីវិស័យចម្រៀងនេះ ពោលគឺនាងក៏កំពុងតែមានទីផ្សារខាងថតផ្សាយឲ្យសម្អាងការផងដែរ ។ នេះបញ្ជាក់ថា ការត្រឡប់មកវិញលើកនេះរបស់ អេដា ពិតជាធ្វើឱ្យនាងទទួលបានជោគជ័យយ៉ាងសម្បើមមែន ៕ សាកល

អេ​ដា ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» មាន​ហាងឆេង​ខ្ពស់​ក្រោយ​វិល​វិញ (​មាន​វីដេអូ​)
អេ​ដា ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» មាន​ហាងឆេង​ខ្ពស់​ក្រោយ​វិល​វិញ (​មាន​វីដេអូ​)
អេ​ដា ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» មាន​ហាងឆេង​ខ្ពស់​ក្រោយ​វិល​វិញ (​មាន​វីដេអូ​)
អេ​ដា ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» មាន​ហាងឆេង​ខ្ពស់​ក្រោយ​វិល​វិញ (​មាន​វីដេអូ​)
អេ​ដា ម្ចាស់​បទ «​នៅទីនេះ​កំពុងមាន​មនុស្ស​ខូចចិត្ត​» មាន​ហាងឆេង​ខ្ពស់​ក្រោយ​វិល​វិញ (​មាន​វីដេអូ​)

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត