បេក្ខនារី សាន ស្រី​ឡៃ ភ័យ​ផង​អរ​ផង

បេក្ខនារី សាន ស្រី​ឡៃ ភ័យ​ផង​អរ​ផង



ភ្នំពេញ ៖ ស្រប​ពេល​ដែល​ការ​ប្រឡង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយទូរទស្សន៍​ហង្ស​មាស The Voice Cambodia រដូវ​កាល​ទី​២​កាន់តែ​ខិត​កៀក​ចូល​មកដល់​នៅ​រាត្រី​ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​ស្អែក​នេះ​ បេក្ខនារី​ ដែល​ជា​កូន​ក្រុម​របស់​អ្នកនាង ពេជ្រ សោភា គឺ​កញ្ញា សាន ស្រី​ឡៃ បាន​បង្ហាញ​ពី​អារម្មណ៍​ភ័យ​ផង​អរ​ផង​ ខណៈ​បេក្ខជន​ ​បេ​ក្ខ​នារី​៣​នាក់​ផ្សេង​ទៀង​ក៏​មាន​អារម្មណ៍​ស្រដៀង​គ្នា​នេះ​ដែរ។

បេក្ខនារី សាន ស្រី​ឡៃ ភ័យ​ផង​អរ​ផង

បេក្ខនារី សាន ស្រី​ឡៃ ចាប់​តាំងពី​ឆ្លងកាត់​វគ្គ​ជម្រុះ​ដំបូង​រហូត​ឈាន​ដល់​វគ្គ​ប្រឡង​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃអាទិត្យ ទី​១៩ មិថុនា​នេះ ​ត្រូវ​បាន​ទស្សនិកជន​កត់សម្គាល់​ឃើញ​ថា ​ទាំង​សមត្ថភាព​នៃ​ការ​ច្រៀង​និង​ទឹកដម​សំឡេង​របស់​នាង​គឺ​ឆ្លង​ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្ដាហ៍​ហាក់​មានប្រៀប​ខ្លាំង​មិនធម្មតា​ទេ​សម្រាប់​ការប្រកួតប្រជែង​ដណ្ដើម​យក​ជ័យលាភី​ពី​បេក្ខជន​និង​បេក្ខនារី​ជាច្រើន​នាក់​មកហើយ​នោះ​។ ​ប៉ុន្តែ​អ្វី​ដែល​ជាការ​ទន្ទឹង​រង់ចាំ​អ៊ុត​មើល​លទ្ធផល​ពី​សំណាក់​អ្នកគាំទ្រ​នោះ​គឺ​ត្រង់​ថា តើ​នៅ​វគ្គ​ផ្តាត់ព្រ័ត្រថ្ងៃអាទិត្យ សប្តាហ៍​នេះ ស្រី​ឡៃ មាន​អ្វី​ប្លែក​អាច​យកឈ្នះ​គូប្រកួត​ប្រជែង​រហូត​ឈាន​ទទួល​បាន​ជ័យលាភី​នៅក្នុង​កម្មវិធី​នេះ​បាន​ឬ​យ៉ាងណា​នោះ​។​
បេក្ខនារី សាន ស្រី​ឡៃ ភ័យ​ផង​អរ​ផង

ជាមួយគ្នា​នឹង​ការ​ទន្ទឹងរង់ចាំ​អ៊ុត​លទ្ធផល​រក​អ្នកឈ្នះ​និង​ចាញ់​ពី​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​របស់​ស្ថានីយ​ទូរទស្សន៍​ហង្ស​មាស The Voice Cambodia រដូវ​កាល​ទី​២​បេ​ក្ខ​នារី​កញ្ញា សាន់ ស្រី​ឡៃ បាន​ថ្លែងប្រាប់​ពី​អារម្មណ៍​របស់​នាង​ថា ជិត​ដល់​ថ្ងៃ​ប្រឡង​ហើយ ខ្ញុំ​គិត​នោះ​គិត ភ័យ​អរ ភ័យ​អរ​…​។ បេក្ខនារី សាន ស្រី​ឡៃ បាន​បន្ថែម​ថា​ ជម្រាប​សួ​ចាស៎ !​សុខ​សប្បាយ​អត់​ពុក​ម៉ែ​បងប្អូន​និង​មិ​ត្ដៗ​ជាទី​ស្រឡាញ់ ។ ជិត​ដល់​ថ្ងៃ​សំខាន់​សម្រាប់​ជីវិត​ខ្ញុំ​ហើយ​ មិន​ដឹងថា លទ្ធផល​យ៉ាងណា​តែ​ត្រូវ​ធ្វើ​ឲ្យ​បាន​ល្អ ជាង​ពេលណា​ទាំងអស់ ហើយ​នាង​ខ្ញុំ​សង្ឃឹមថា និង​ពេញ​ចិត្ដ​ហើយ​យ​និង​គាំទ្រ​ដល់​រូប​នាង​ខ្ញុំ​ផង សូម​អគុណ​ចាស៎​…។

បេក្ខនារី សាន ស្រី​ឡៃ ភ័យ​ផង​អរ​ផង

សូម​បញ្ជាក់​ថា សម្រាប់​បេក្ខជន​និង​បេក្ខនារី​ដែល​ត្រូវ​បាន​ទស្សនិកជន​បោះឆ្នោត​គាំទ្រ​ឲ្យ​បន្ត​ឡើង​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​ថ្ងៃអាទិត្យ ទី​១៩ ខែមិថុនា ឆ្នាំ​២០១៦​នេះ​គឺ​មាន​ចំនួន​៤​រូប​៖១-​បេក្ខនារី សាន ស្រី​ឡៃ ,២-​បេក្ខនារី ឈី​ន រតនៈ ,៣-​បេក្ខជន ថែ​ល ថៃ និង​ទី​៤​បេក្ខជន ឃី សុ​ឃុន​។​ អ្នក​ទាំង​៤​រូប​សុទ្ធសឹងតែ​ជា​បេក្ខជន​-​បេក្ខនារី ដែល​មាន​សមត្ថភាព​ខ្លាំង​ដូចគ្នា​ខណៈ​សំឡេង​នៃ​ការបោះឆ្នោត​គាំទ្រ​នៅតែ​បន្ត​មាន​។ ដូច្នេះ​សូម​ទស្សនិកជន​រង់ចាំ​មើល​ទាំងអស់​គ្នា​នៅ​វគ្គ​ប្រឡង​ផ្ដាច់ព្រ័ត្រ​ថា​តើ​បេក្ខជន​ឬ​បេក្ខនារី​រូប​ណា​មាន​សំណាង​ខ្ពស់​ទទួល​បាន​ជ័យលាភី​នោះ​៕
បេក្ខនារី សាន ស្រី​ឡៃ ភ័យ​ផង​អរ​ផង