នគរបាល​ប្រឆាំង​គ្រឿងញៀន ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​រួម​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​ធំ

នគរបាល​ប្រឆាំង​គ្រឿងញៀន ​ឃាត់ខ្លួន​ជនជាតិ​ឡាវ​២​នាក់ ​រួម​ជាមួយ​ថ្នាំញៀន​១​កញ្ចប់​ធំ

ស្ទឹងត្រែង​ ៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ​នៃ​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ ​​ឈាន​ដល់​ការ​​ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ ​ដោយ​​​​រក​ឃើញ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​១​កញ្ចប់​ធំ កាលពី​វេលា​ម៉ោង​៨​និង​៤៥​នាទី​ថ្ងៃ​ទី​១៨ ​ខែ​មិថុនា ​ឆ្នាំ​២០១៦។

លោក​ស្នង​ការ​រង​ទទួលបន្ទុក​ការិយាល័យ​កណ្ដាល​ប្រឆាំង​បទល្មើស​ខេត្ត​ លោក​វរសេនីយ៍​ឯក សាន់ និមល បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​២​នាក់ ត្រូវ​បាន​កម្លាំង​របស់​លោក​ឃាត់ខ្លួន​នៅ​ចំណុច​ដុំ​ក្រឡ​ចាស់ ​ស្ថិត​ក្នុង​ភូមិ​ខាំ​ផាន់ ​សង្កាត់​សាមគ្គី ​ក្រុង​ស្ទឹងត្រែង។

លោក​ស្នងការ​រង​បន្ត​ទៀត​ថា ​ជន​សង្ស័យ​ទាំង​២​នាក់​នោះ​ទី​១​.ឈ្មោះ ប៊ុន​ពាន សៃ​ញ៉ាក​ន ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ។ ទី​២​.ឈ្មោះ​និក ថួ​ង ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ អ្នក​ទាំង​២​បច្ចុប្បន្ន​រស់នៅ​ភូមិ​អូរ​តឿយ ស្រុក​ប៉ាក់​សង​ ខេត្ត​ចំប៉ា​សាក់​ ប្រទេស​ឡាវ។ ក្នុង​​ការ​ឃាត់​ខ្លួន​នោះ ​​កម្លាំង​ក៏បាន​ ធ្វើ​ការ​រឹបអូស​​​ថ្នាំញៀន​១​កញ្ចប់​ធំ ដែល​មាន​ទម្ងន់​៦២១.៤​ក្រាម​(​ប្រាំ​មួយ​រយ​ម្ភៃ​មួយ​ចុច​បួន​ក្រាម​) ប្រភេទ​មេ​តំ​ហ្វេ​តា​ម៉ី​ន​អាយ។

ក្នុង​ករណី​ចុះ​បង្ក្រាប​ជំនួញ​គ្រឿងញៀន​ឆ្លងដែន​ខុសច្បាប់ ដែល​ក្រុម​ឧក្រិដ្ឋជន​ជា​ជនជាតិ​ឡាវ​តែង តែ​ធ្វើ​សកម្មភាព​ជួញដូរ​ចូល​ក្នុង​ទឹក​កម្ពុជា​កន្លង​មកនេះ ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ បង្ក្រាប​បានជា​ហូរហែ​ផង​ដែរ។ ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​ស្ទឹងត្រែង ក៏​មាន​ការ​អបអរសាទរ​យ៉ាង​ខ្លាំង ហើយ​បើ​​​ចុះ​បង្ក្រាប​មិន​បាន​ទាន់​ពេលវេលា​ទេ​នោះ​ មិន​ដឹង​ថា ​បងប្អូន​កូនចៅ​របស់​ប្រជាពលរដ្ឋ​យើង​ប៉ុន្មាន​នាក់​ទេ ត្រូវ​រងគ្រោះ។

ពួកគាត់​បាន​សូម​សំណូមពរ ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់ ​សូម​បន្ត​ការ​បង្ក្រាប​នៅ​បទល្មើស​គ្រឿងញៀន​នេះ​ឲ្យ​ដូច​ភ្លៀងរលឹម ព្រោះ​បច្ចុប្បន្ន​គ្រឿងញៀន​បាន​និង​កំពុង​លុកលុយ​ដល់​នៅ​តាម​ជនបទ​ទៀត​ផង, ធ្វើ​យ៉ាងណា​ស្ទាក់​ចាប់​ក្រុម​មេខ្លោង​នៅ​ពី​ក្រោយខ្នង​ឲ្យ​បាន ទើប​សកម្មភាព​ការចែក​ចាយ​ជួញដូរ​គ្រឿងញៀន​នេះ​មានការ​ថយ​ចុះ​ ព្រោះ​ការ​បង្ក្រាប​បាន​ក្នុង​ពេល​កន្លងមក គឺ​ឃើញ​ចាប់​បានតែ​ក្រុម​អ្នក​ស៊ី​ឈ្នួល​យួរ​កាន់​តែប៉ុណ្ណោះ។ ចំណែក​ថៅកែ​ធំ ​ឬ​មេខ្លោង​មិន​ដែល​ចាប់​បានទេ។

បច្ចុប្បន្ន​ជន​សង្ស័យ​ ជា​ជនជាតិ​ឡាវ​ទាំង​២​នាក់ ​និង​ថ្នាំញៀន​ជាង​កន្លះ​គីឡូ​ក្រាម​ បន្ទាប់ពី​ធ្វើតេស្ត​ពិសោធ​រក​ឃើញ​ថា ​ពិត​ជា​មាន​សារធាតុ​ញៀន ត្រូវ​បាន​វេច​ខ្ចប់​នៅមុខ​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត និង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី៕