យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៧០០​នាក់​ ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ណូវ៉ែលហ្សេឡង់​ ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៧០០​នាក់​ ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ណូវ៉ែលហ្សេឡង់​ ប្រារព្ធ​ខួប​នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា

ភ្នំពេញ ​៖ ​ក្រុម​ការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ជាង​៧០០​នាក់​ ប្រចាំ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥ នៃ​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ទីក្រុង​ម៉ែ​ល​ប៊​ន ប្រទេស​អូស្ត្រាលី។

ពិធី​នេះ​ធ្វើឡើង នា​ល្ងាច​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៦ ក្រោម​វត្តមាន របស់ ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ លោក កុយ គួ​ង​, ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រទេស​អូស្ត្រាលី និង​ណូ​វ៉ែល​ហ្សេ​ឡង់ លោក គឹម សន្តិភាព​, ប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ប្រចាំ​ទីក្រុង​ម៉ែ​ល​ប៊​ន លោក ឡាវ វ៉ាន់ ព្រមទាំង​អនុប្រធាន ប្រចាំ​ប្រទេស និង​ប្រចាំ​តំបន់​ជាច្រើនរូប​ផងដែរ។

សេចក្ដី​រាយការណ៍​ពី​ទីក្រុង​ម៉េលប៊ន បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​ដែល​ចូលរួម​ក្នុង​ការ​រំលឹក​ខួប​ការ​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​នេះ គឺ​បាន​សម្ដែង ការ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដោយសារ បាន​មើល​ឃើញ​ពី​ការពិត​នៃ​ការ​អភិវឌ្ឍ​ប្រទេសជាតិ​ មានការ​រីកចម្រើន​ឥត​ឈប់ឈរ​មិន​ចង់​ឲ្យ​កម្ពុជា ត្រូវ​បាន​ក្រុម​ណាមួយ មក​បង្អាក់​ដំណើរ​ការ​រីកចម្រើន តាម​រូបភាព​ការ​ធ្វើ​បដិវត្តន៍​ពណ៌​ខ្មៅ​នោះ​ឡើយ។

គួរ​រំលឹក​ផង​ដែរ​ថា ​ក្នុង​រយៈពេល ៦៥ ឆ្នាំ​កន្លង​មកនេះ ទោះបី​ត្រូវ​ឆ្លងកាត់​ការ​លំបាក និង​បញ្ហា​ស្មុគស្មាញ​ជាច្រើន ក្តី ក៏​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ស្ថិតនៅ​រួម​សុខ រួម​ទុក្ខ​ជាមួយ​ប្រជាជន​ជានិច្ច និង​បាន​ធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ក្នុង​គ្រប់​ដំណាក់កាល បាន​បញ្ចប់​សង្គ្រាម ស៊ីវិល ទទួល​បាន​សុខ​សន្តិភាព​ពេញលេញ​ចុង​ឆ្នាំ​១៩៩៨ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ ឬ​យុទ្ធសាស្ត្រ​ឌី​ហ្វី​ដ។ កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ទៀត បាន​ប្រែក្លាយ ខ្លួន​ពី​ប្រទេស​ដែល​ទទួលយក​ទាហាន​មួក​ខៀវ​របស់​អង្គការសហប្រជាជាតិ មក​ជា​ប្រទេស​ដែល​បញ្ជូន កងកម្លាំង​របស់​ខ្លួន​ឲ្យ​ពាក់មួក​ខៀវ​ទៅ​ចូលរួម​ក្នុង​ប្រតិបត្តិ​ការ​រក្សា​សន្តិភាព របស់​អង្គការសហប្រជាជាតិ នៅ​ក្នុង​ប្រទេស​មួយ ចំនួន​ដែល​ជា​ចំណុច​ក្តៅ​នៅ​លើ​សកលលោក​វិញ៕