​ស្ត្រី​ចិត្ត​មារ បើកឡាន​បំ​បុក​ប្រុស​ស្នេហ៍​ក្រោយ​សារភាពថា​មានជំ​ងឺ​អេដស៍​ (មានវីដេអូ)

6 Videos


ស្ត្រីអាមេរិកាំងម្នាក់ មានកំហឹងពុះកញ្ជ្រោលកម្តៅឡើងដល់ ១០០ អង្សា បានបើកឡានម៉ាកហ្វដបំបុកគូស្នេហ៍ដែលកំពុងជិះកង់នៅខាងមុខផ្ទះ ក្រោយពីភាគីបុរសសារភាពទាំងញញឹមថា ខ្លួនមានផ្ទុកមេរោគអេស៍ ។

​ស្ត្រី​ចិត្ត​មារ បើកឡាន​បំ​បុក​ប្រុស​ស្នេហ៍​ក្រោយ​សារភាពថា​មានជំ​ងឺ​អេដស៍​ (មានវីដេអូ)

P9

ដេលីម៉េលបានផ្សាយវីដេអូពីកាំមេរ៉ាសុវត្ថិភាពដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ពេលបុរសជាគូស្នេហ៍កំពុងជិះកង់លេងនៅផ្លូវមុខផ្ទះ ស្រាប់តែមានរថយន្តស្ប៉តម៉ាកហ្វដបើកយ៉ាងលឿនបំបុកឡើងប៉ើងលើដំបូលរថយន្ត តែមិនមានបញ្ហាក៏ក្រោកដើរធ្វើព្រងើយ ។

​ស្ត្រី​ចិត្ត​មារ បើកឡាន​បំ​បុក​ប្រុស​ស្នេហ៍​ក្រោយ​សារភាពថា​មានជំ​ងឺ​អេដស៍​ (មានវីដេអូ)

ក្រោយបើកបំបុកបុរសគូស្នេហ៍មក ស្ត្រីរូបនោះឈ្មោះ មេស្ទី លី វីល អាយុ ៤៣ ឆ្នាំ បានទូរស័ព្ទទៅប៉ូលិសដោយខ្លួនឯង ដោយប្រាប់ថា ខ្លួនមានកំហឹងខ្លាំងពេក ក្រោយពីដឹងថា គេមាន្ទុកមេរោគហ៊ីវ (HIV) ហើយបែរជាអស់សំណើចបែបត្លុកទៅវិញ ។

​ស្ត្រី​ចិត្ត​មារ បើកឡាន​បំ​បុក​ប្រុស​ស្នេហ៍​ក្រោយ​សារភាពថា​មានជំ​ងឺ​អេដស៍​ (មានវីដេអូ)

បុរសនោះត្រូវរបួសបែកក្បាលហូរឈាម រីឯភាគីស្ត្រីត្រូវបានប៉ូលិសឃុំខ្លួនពីបទបំផ្លាញរាងកាយ ៕

                                                          សូរ្យកាន្ត  (កាពូក )