អ្នក​ជំងឺមហារីក​សុដន់ និង​ក្រពេញប្រូ​ស្តាតគួរ​ញ៉ាំ​ផ្សិត​

ផ្សិត គឺជាអាហារដ៏មានប្រសិទ្ធភាពបំផុតក្នុងការបង្ការជំងឺមហារីកសុដន់ និងក្រពេញប្រូស្តាត ដោយសារតែវត្តមានរបស់សារធាតុ Polysaccharides ច្រើនដូចជា Beta-Glucans និង Conjugated Linoleic Acid ដែលវាទាំងពីរនេះសុទ្ធតែមានឥទ្ធិពលប្រឆាំងនឹងភ្នាក់ងារបង្ក ជំងឺមហារីកទាំងអស់។

Linoleic Acid មានប្រយោជន៍យ៉ាងពិសេសក្នុងការទប់ស្កាត់ឥទ្ធិពលគ្រោះថ្នាក់របស់ អ័រម៉ូនអឺស្ត្រូសែនច្រើន។ ក្រោយពេលស្ត្រីអស់រដូវ ហើយមានចំនួនអ័រម៉ូនអឺស្ត្រូសែនច្រើនទៀត វាគឺជាមូលហេតុដំបូងគេនៃជំងឺមហារីកសុដន់ហើយ។

ម្យ៉ាងវិញទៀត សារធាតុ Beta-Glucans ជាអ្នកជួយទប់ស្កាត់ការលូតលាស់របស់កោសិកាមហារីករបស់ជំងឺមហារីកក្រពេញប្រូស្តាត ហើយក៏មានការសិក្សាមួយចំនួនបង្ហាញអោយដឹងនូវសមាសធាតុប្រឆាំងនឹងដុំសាច់មហារីករបស់ផ្សិតដែរ៕

ប្រភព៖ iknow

  • អ្នក​ជំងឺមហារីក​សុដន់ និង​ក្រពេញប្រូ​ស្តាតគួរ​ញ៉ាំ​ផ្សិត​已关闭评论
  • 15 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: