ត្រឡាចជាឱសថបញ្ចុះកម្តៅ និងសម្រក​ទម្ងន់

ផ្លែត្រឡាចមានគុណសម្បត្តិសម្រាប់ជាថ្នាំត្រជាក់បញ្ចុះទឹកមូត្រយ៉ាងមានប្រសិទ្ធភាព។ គ្រាប់របស់វាមានសភាពស្ងួតយកមកបុកឱ្យល្អិតបរិភោគ ដើម្បីបន្សាបកម្តៅបំបាត់គ្រុន។ តាមក្បួនតម្រាខ្លះ បានបង្ហាញថាត្រឡាចមានអានុភាពបណ្តេញជាតិពុលពីរាងកាយទៀតផង។ ត្រឡាចមានលក្ខណៈ ស្រដៀងនិងឃ្លោក តែគេអាចបរិភោគទាំងផ្លែខ្ចីនិងចាស់ដោយអាចរក្សាទុកបរិភោគបានយូរថ្ងៃទៀតផង វាជាដំណាំស្រួលដាំ។ ស្លឹកនិងដើមរបស់វាអាចប្រើជាវិធីគ្រឿងទប់ទល់កម្តៅបានយ៉ាងល្អ។ យ៉ាងណាមិញចំណែកអ្នកចង់បញ្ចុះទម្ងន់វិញនោះ បញ្ជីរាយមុខម្ហូបដែលធ្វើពីត្រឡាចគួរឱ្យចាប់អារម្មណ៍បំផុតព្រោះវាមិនធ្វើឱ្យឡើងទម្ងន់ទេ៕

ប្រភព៖ iknow

  • ត្រឡាចជាឱសថបញ្ចុះកម្តៅ និងសម្រក​ទម្ងន់已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: