ឆ្នាំ ២០២០ សៀមរាប​រំពឹង​ថា នឹង​ស្រូប​បាន​ភ្ញៀវ ជាង ៣ លាន​នាក់

សៀមរាប ដែលជាតំបន់ទេសចរផ្នែកវប្បធម៌ រំពឹងថា នឹងស្រូបបានភ្ញៀវទេសចរទាំងជាតិ និង អន្តរជាតិជាង ៣ លាននាក់ នៅក្នុងឆ្នាំ ២០២០ ខណៈគិត្រឹមតែរយៈ ៤ ខែ ឆ្នាំ ២០១៦នេះ គឺមានភ្ញៀវទេសចរមកទស្សនាសៀមរាបមានជាង ២ លាននាក់ រួចទៅហើយ។ តួលេខរបស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹងដូច្នេះ។

ឆ្នាំ ២០២០ សៀមរាប​រំពឹង​ថា នឹង​ស្រូប​បាន​ភ្ញៀវ ជាង ៣ លាន​នាក់

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ ខេត្តសៀមរាបបានឲ្យដឹងថា តាមទស្សនៈវិស័យរហូតដល់ឆ្នាំ ២០២០ ខាងមុខ សៀមរាបរំពឹងថា នឹងទទួលបានភ្ញៀវទេសចរចន្លោះពី ៣ ទៅ ៣លាន៥សែននាក់។

ដើម្បីសម្រេចគោលដៅនេះ មន្ទីរទេសចរណ៍បាននឹងកំពុងផ្សព្វផ្សាយអំពីតំបន់ទេសចរណ៍ថ្មីៗ ការពង្រឹងសេវាកម្មគ្រប់ប្រភេទទៅកាន់ភ្ញៀវ។ “យើងពង្រឹងគ្រប់សេវាកម្ម តាំងពីសណ្ឋាគារ ផ្ទះសំណាក់ និង បដិសណ្ឋារកិច្ចផ្សេងៗ ដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវ”។ លោក ង៉ូវ សេងកាក់ និយាយ។

ឆ្នាំ ២០២០ សៀមរាប​រំពឹង​ថា នឹង​ស្រូប​បាន​ភ្ញៀវ ជាង ៣ លាន​នាក់

ផ្អែកតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ ខេត្តសៀមរាប បានឲ្យដឹងថា រយៈពេល ០៤ ខែ ឆ្នាំ ២០១៦នេះ សៀមរាបទទួលបានភ្ញៀវទេសចរជាតិ និង អន្តរជាតិសរុបចំនួន ២ ៥៣១ ៣៩៣ នាក់។

កាលពីឆ្នាំ ២០១៥ សៀមរាបរំពឹងថា ភ្ញៀវទេសចរនឹងមកទស្សនាត្រឹម ២លាន៥សែន នាក់ ប៉ុន្ដែ ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានសម្រុកមកតំបន់មួយនេះ លើសការរំពឹកទុក រហូតតួលេខបង្ហាញថា មានជាង ៥ លាននាក់ ឯណោះ។

ភ្ញៀវទេសចរណ៍ដែលកំពុងនាំមុខគេនៅកម្ពុជា គឺ ភ្ញៀវទេសចរ ចិន, កូរ៉េ, ជប៉ុន, ថៃ, អាមេរិក, វៀតណាម, ចក្រភពអង់គ្លេស, ម៉ាឡេ, បារាំង និង អូស្រ្តាលី៕

ឆ្នាំ ២០២០ សៀមរាប​រំពឹង​ថា នឹង​ស្រូប​បាន​ភ្ញៀវ ជាង ៣ លាន​នាក់

ខាងក្រោមនេះ គឺជា របាយការណ៍ទេសចរណ៍ ខេត្តសៀមរាប៖

ប្រភព៖ sabay

  • ឆ្នាំ ២០២០ សៀមរាប​រំពឹង​ថា នឹង​ស្រូប​បាន​ភ្ញៀវ ជាង ៣ លាន​នាក់已关闭评论
  • 14 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: