ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ចាក់​វ៉ាក់សាំង​តេតាណូស​?

ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ចាក់​វ៉ាក់សាំង​តេតាណូស​?


ហេតុអ្វី​បានជា​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ចាក់​វ៉ាក់សាំង​តេតាណូស​?

​មាន​ការ​ធ្វើ​តេស្ត និង​ការប្រុងប្រយ័ត្ន​ច្រើនណាស់ ដែល​អ្នក​ត្រូវ​តែ​ធ្វើ ក្នុងពេល​មាន​ផ្ទៃពោះ​។ ហើយ​រឿង​ដ៏​សំខាន់​បំផុត ដែល​ស្ត្រី​ត្រូវ​ធ្វើ​នោះ គឺ​ការចាក់​វ៉ាក់សាំង​តេតាណូស ក្នុង​ត្រីមាស​ទី​ពីរ​។ ការចាក់​វ៉ាក់សាំង​នេះ គោលបំណង​គឺ ដើម្បី​ផ្តល់​សុវត្ថិភាព​ទាំង​ម្តាយ និង​កូន​ក្នុង​ផ្ទៃពោះ ពី​ជំងឺ​តេតាណូស​។

ហេតុអ្វី​បានជា​វ៉ាក់សាំង​នេះ​សំខាន់​?
ជំងឺ​តេតាណូស ប៉ះពាល់​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ​របស់​មនុស្ស ហើយ​អាច​គ្រោះថ្នាក់ ដល់​ជីវិត​ទៀត​។ យ៉ាងណាមិញ វ៉ាក់សាំង​នេះ អាច​ជួយ​បង្ការ​ជំងឺ​នេះ​បាន​។ ចំពោះ​អង់ទីគ័រ ដែល​បង្កើតឡើង​ក្នុង​ខ្លួន ក្រោយពី​ចាក់​វ៉ាក់សាំង​រួច គឺ​ត្រូវ​បញ្ជូន​ទៅ​ឲ្យ​កូន ដើម្បី​ការពារ​គេ​តែម្តង ហើយក៏​អាច​មាន​ប្រសិទ្ធភាព​ការពារ ក្រោយ​ពី​សម្រាល​បាន​ពីរ​បី​ខែ​ផង​ដែរ​។ បាក់តេរី​បង្ក​ជំងឺ​តេតាណូស ចូល​ក្នុង​ខ្លួន​យើង តាមរយៈ​របួស​បើ​កមុខ ដូច​ជា​ការ​ដាច់ដោច​ស្បែក រលាក​ភ្លើង ដំបៅ ឬ​ការ​អេះ​ស្បែក​រហូត​ដល់​រហែក​ក៏មាន​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។