ស្មានថា! ​ត្រឹមតែ​លួចរស់​​នៅអត់​ច្បាប់​ ការ​​ពិត​​​លើស​​ហើយ​

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា កម្លាំង​ប៉ូលិសអន្តោប្រវេសន៍​ ដឹកនាំដោយលោក​ឧត្តម​សេនីយ៍ឯក ឃុន សំបូរ អគ្គ​​នាយកដ្ឋាន​រង​អន្តោប្រវេសន៍​ បានចុះ​ទៅ​ឆែកឆេរ​ផ្ទះ​លេខ៤ ផ្លូវ​ម៉ុង រិទ្ធី ស្ថិត​ក្នុងភូមិ​ទួលរកា សង្កាត់​ទួលសង្កែ ដោយ​រកឃើញ​ជន​ជាតិ​ចិន​៨នាក់ ក្នុងនោះស្រីម្នាក់ កំពុងសំងំស្នាក់នៅ​ខុសច្បាប់​ដោយគ្មាន​ឯកសារ​ត្រឹមត្រូវនោះទេ ។

បន្ទាប់ពីរកឃើញ​ជនជាតិចិនទាំង​៨នាក់រស់នៅអត់​ច្បាប់ហើយ​ ក៏បែកធ្លាយ​រឿងមួយ​ទៀត គឺពួកគេ​ជាបក្ស​ពួក​ក្រុម​ចាប់ជម្រិត​តាម​ប្រព័ន្ធអេឡិចត្រូនិក ។ កម្លាំងក៏​បានបន្តចុះឆែក​ឆេរទីតាំង​៣កន្លែង ​ស្ថិតនៅ​ខណ្ឌសែនសុខ ។ ដោយរកឃើញ​​ផ្ទះវីឡា​ទី១​-​ស្ថិត​នៅ​ភូមិ​ទំនប់, ទី២-នៅភូមិដំណាក់ និងទី៣-​ភូមិបាយាប ដោយកម្លាំង​ដកហូតបាន​សុទ្ធតែគ្រឿង​អេឡិចត្រូនិក ក្នុង​ការ​ប្រើសម្រាប់​ចាប់​​ជ​ម្រិត ។