លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ​ក្នុង​​ពិធី​​​​ចម្រើនព្រះជន្ម​​​ព្រះ​ញាណ​វង្ស ឃឹម ស៊ន

ខេត្តតាកែវ ៖ ពិធី​​បុណ្យចម្រើនព្រះជន្ម​ស្រោចស្រព​​ព្រះ​សុគន្ធវារី ​ប្រគេន​ព្រះ​ញាណវង្ស ឃឹម ស៊ន ព្រះ​មេគណ​រាជធានី​ភ្នំពេញ និង​​សម្ពោធ​ខ្លោងទ្វារ កុដិ និង​ស្រះ​ទឹក ក្នុង​វត្ត​សំរោង​រ័​ត្ន ស្ថិត​នៅ​ឃុំ​ពេ​ជ​សារ ស្រុក​កោះអណ្តែត ខេត្តតាកែវ ក្រោម​អធិបតីភាព លោក​​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ។

ដោយ​​មាន​ការ​និមន្ត​ពី​សំណាក់​សម្តេចព្រះ​អគ្គ​មហា​សង្ឃ​រាជាធិបតី​កិត្តិ​ឧទ្ទេស​បណ្ឌិត ទេព វង្ស សម្តេចព្រះ​មហាសង្ឃរាជ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា, សម្តេចព្រះ​សុមេធាធិបតី កិត្តិ​ឧទ្ទេស​បណ្ឌិត ន​ន់ ង៉ែត ព្រះសង្ឃ​នាយកនៃ​ព្រះរាជាណាចក្រ​កម្ពុជា, មន្ត្រី​សង្ឃ ព្រះ​ថេ​រា​នុ​ថេរៈ និង​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ លោក​ជំទាវ អ្នកឧកញ៉ា ប្រតិភូ​អមដំណើរ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ក្រុង​/​ស្រុក គណៈ​អភិបាលក្រុង​/​ស្រុក កងកម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ តាជី​យាយជី យុវជន​កាកបាទក្រហម យុវជន​កាយប្ញទ្ធិ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង​បងប្អូន​ប្រជាពលរដ្ឋ សរុប​ប្រមាណ ២.៧០១​​អង្គ​នាក់ ​។