មានសព្វមាន​គ្រប់ មិន​ថា​ខ្មែរ ឬវៀត​ណាម​

ខេត្តកំពង់ឆ្នាំង ៖ អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជនជាតិ​វៀតណាម​មួយ​ ​បណ្តាល​​ឱ្យ​ស្ត្រី​ជា​ម្តាយ ​និង​​កូនប្រុស​ (កូនចុង) រង​របួស​​យ៉ាង​​ធ្ងន់ ពេលរត់ទៅជួយ​​ម្តាយ ។ រី​ឯបុរស​ដៃដល់ជា​ឪពុក បាន​​រង​របួសស្រាល​ ហើយ​រត់​​គេចខ្លួន​បាត់​ ​ដែល​ហេតុការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៧ មិថុនា ២០១៦ ស្ថិត​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ​​។

គ្រួសារ​ខាងលើ គឺ​តែងតែមាន​ទំនាស់​គ្នា​រវាង​ប្តី និង​ប្រពន្ធ​​ញឹកញាប់ កើតឡើងដោយសារ​បប្តី​​ប្រចណ្ឌ​ប្រពន្ធ ។ ប៉ុន្តែ​កន្លង​​ទៅ មិន​មាន​បញ្ហា​ធំដុំ​​ទេ ស្រាប់តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ ក៏​ឈ្លោះប្រកែក​គ្នា​ជា​ខ្លាំង រហូត​ឈាន​ដល់​ឪពុក​ យក​កាំបិត​កាប់​ប្រពន្ធ​និង​កូន​ប្រុស​ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ។ ​

ប្រភព​ដដែល​បន្ត​ថា ស្រី្ត​ជា​ប្រពន្ធ​ឈ្មោះ​ថាំង ធី​ឌៀប អាយុ​៥២​ឆ្នាំ ចំណែក​កូនប្រុស​រង​របួសធ្ងន់​ឈ្មោះ​ឡេ យ៉ាំ​ង​សាយ​ អាយុ​២០​ឆ្នាំ និងបុរស​ដៃដល់​​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​ហឹ​ង អាយុ​៤២​ឆ្នាំ ទាំង​៣​នាក់ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាង
លើ ។

គិត​មក​​ដល់​រសៀល​ថ្ងៃ​ទី​១៨ មិថុនា នេះ សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់ខ្លួន​ជន​ដៃដល់​បាន​នៅឡើយ​ទេ ខណៈ​កំពុង​តែ​ស៊ើបអង្កេត និង​ដាក់​កម្លាំង​ចាំ​ឃ្លាំមើល ព្រោះតែ​ភូមិសាស្ត្រ​ទន្លេ​មាន​កំប៉ោង​ច្រើន​ពេក ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​ប្តី​កាប់​ចំ​ក្បាល​ខាងឆ្វេង​រយះ​ជាង​១​តឹក រីឯ​កូនប្រុស​ត្រូវ​កាប់​ចំ​លើ​ដោះ​ខាងឆ្វេង​រយះ​ជាង​១​តឹក​ដែរ ។​ បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​២​នាក់​ម្តាយ​និង​កូន កំពុង​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​បរិបូរ​ណ៌ តែ​ដោយសារ​មាន​ស្ថានភាព​ធ្ងន់ធ្ងរ​បាន​បន្ត​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។