Facebook​ បដិសេធ​​លុប​វីដេអូ​បុរស​ម្នាក់ ​ដែល​ត្រូវ​​គេ​បាញ់​ស្លាប់​ពេល​កំពុង​ Live

ក្រុមហ៊ុន​ Facebook ​បាន​​បដិសេធ​លុប​វីដេអូ​បុរស​ម្នាក់ ​មក​ពី​ទីក្រុង​ Chicago ​សហរដ្ឋ​អាមេរិក ​ដែល​ត្រូវ​ជន​ដៃ​ដល់​មិន​ស្គាល់​មុខ​​លួច​បាញ់​ប្រហារ​ ពេល​​​កំពុង​ Live ផ្ទាល់​​កាល​ពី​ថ្ងៃ​ពុធ។

 

Facebook​ បដិសេធ​​លុប​វីដេអូ​បុរស​ម្នាក់ ​ដែល​ត្រូវ​​គេ​បាញ់​ស្លាប់​ពេល​កំពុង​ Live

 

វីដេអូ​ Facebook Live ​​នោះ​មាន​រយៈពេល​​ ១៤​នាទី ខណៈ​ដែល​​ហេតុការណ៍​ឃាតកម្ម​បាញ់​ប្រហារ​ បាន​កើត​ឡើង​នៅ​នាទី​ទី​៦ អំឡុង​ពេល​​ដែល​បុរស​រូប​នោះ ផឹក​គ្រឿង​ស្រវឹង និង​​ដើរ​​កម្សាន្ត​ជាមួយ​មិត្តភ័ក្ដិ​នៅ​លើ​ផ្លូវ​ថ្មើរ​ជើង។

 

ចំពោះ​វីដេអូ​ដ៏​រន្ធត់​នេះ​ មាន​មតិ​ជា​ច្រើន​លើក​ឡើង​ថា ​Facebook គួរ​តែ​​លុប​វីដេអូ​​នោះ​ចោល ព្រោះ​មើល​ទៅ​ហាក់​ឃោរឃៅ និង​រន្ធត់​ខ្លាំង​ពេក។ ប៉ុន្តែ​ក្រុមហ៊ុន​ Facebook ​​ឆ្លើយ​តប​ថា វីដេអូ​នេះ​​មិន​ខុស​​នឹង​លក្ខខ័ណ្ឌ​របស់​ក្រុមហ៊ុន​ឡើយ ហើយ​វា​ក៏​អាច​ជួយ​ដល់​អ្នក​ប្រើ​ប្រាស់​ទាំង​អស់ ​បង្កើន​ការ​យល់​ដឹង និង​ប្រុង​ប្រយ័ត្ន​ចំពោះ​សកម្មភាព​ Live ផ្ទាល់​របស់​ខ្លួន​ផង​ដែរ៕

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ cnnmoney