Justin Bieber ​រវល់​លើក​ខោ​ ដើរ​ធ្លាក់​ពី​លើ​ឆាក​បោក​ក្បាល​លឺ​សូរ​ឡើង​ផ្អើល​ឆាក​

ខាងក្រោមជាវីដេអូបង្ហាញពីសកម្មភាពនេះ ដូច្នេះសូមទស្សនា។

ក្នុងអំឡុងពេលការប្រគំតន្ត្រី នៅតំបន់ Saskatoon, Justin Bieber បានបង្កភាពភ្ញាក់ផ្អើលមួយ ដោយក្នុងខណៈពេលដែលតារាចម្រៀងរូបនេះ លើកខោរបស់ខ្លួន រូបគេក៏បានជ្រុលដើរទៅធ្លាក់ពីលើឆាក ដោយក្បាលរបស់បោកលឺសូរឡើងផ្អើលឆាកតែម្ដង នេះប្រហែលដោយសារតែងងឹតពេកហើយមើលទៅ។

តែទោះបីជាយ៉ាងនេះក្ដី JB នៅតែបន្តការសម្ដែងរបស់ខ្លួនបាន ហើយទន្ទឹមគ្នានោះរូបគេបាននិយាយទៅកាន់អ្នកគាំទ្រថា “សំណាងណាស់ដែលខ្ញុំធ្លាក់ទៅជើងទៅមុនដូចឆ្មា” មុនពេលដែលរូបគេនិយាយថា ” That scared the f—k out of me” (វាធ្វើឲ្យខ្ញុំភ័យខ្លាំងណាស់ តែអាចមានន័យធ្ងន់ជាងនេះ)៕

ប្រភព៖ kqube

  • Justin Bieber ​រវល់​លើក​ខោ​ ដើរ​ធ្លាក់​ពី​លើ​ឆាក​បោក​ក្បាល​លឺ​សូរ​ឡើង​ផ្អើល​ឆាក​已关闭评论
  • 19 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:វីដេអូ
Tags: