ប្រជាពលរដ្ឋ​ចំនួន​១៧​នាក់ ​នៅ​ភូមិ​ស្រែ​អន្ទាក់ ខេត្ត​ប៉ៃលិន ឡើង​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ពី​ការចូលរួម​ផ្តិត​មេដៃ​

ប្រជាពលរដ្ឋ​ចំនួន​១៧​នាក់ ​នៅ​ភូមិ​ស្រែ​អន្ទាក់ ខេត្ត​ប៉ៃលិន ឡើង​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ពី​ការចូលរួម​ផ្តិត​មេដៃ​

ភ្នំពេញ ​៖ ​ប្រភព​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១៨ នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​សាលា​ក្រៅ ​ស្រុក​សាលា​ក្រៅ ប្រជាពលរដ្ឋ​ចំនួន​១៧ ក្នុង​ចំណោម​៣៣ នាក់ នៅ​ភូមិ​ស្រែ​អន្ទាក់ ដែល​បាន​ផ្តិត​មេដៃ​លើ​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ បាន​ឡើង​មក​ធ្វើ​កំណត់ហេតុ​បំភ្លឺ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ពី​ការចូលរួម​ផ្តិត​មេដៃ។

តាម​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ប៉ៃលិន​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ចូលរួម​បំភ្លឺ​នោះ​ទី​១, ប្រជាពលរដ្ឋ​ចំនួន​១១ នាក់ បដិសេធ​ ​នឹង​ស្នាម​មេដៃ ដែល​បាន​ផ្តិត​ដោយ​បាន​បញ្ជាក់​ថា ជា​ការ​យល់​ច្រឡំ ជឿ​តាម​ការ​ញុះញង់​របស់​ឈ្មោះ សុ​គុណ ហឿង។ ទី​២- សកម្មជន​ចំនួន​០៦ នាក់ ទៀត​នៅតែ​គាំទ្រ​ស្នាម​មេដៃ​របស់​ពួកគេ។ ក្នុង​ហេតុការណ៍​នេះ​ដែរ លោកស្រី វ៉ែន តារា ប្រធាន​ប្រតិបត្តិ CNRP ខេត្ត​ប៉ៃលិន ក៏បាន​ដឹកនាំ​សកម្មជន​ថ្នាក់​ខេត្ត ថ្នាក់​ក្រុង ស្រុក របស់​ពួកគេ​ចំនួន​១០ នាក់ ទៅ​ទី​នោះ​ដែរ ដើម្បី​ជា​ការ​ឃ្លាំមើល និង​ជា​ការ​លើក​កម្លាំងចិត្ត​ឲ្យ​ពួកគេ ហើយ​ការ​សាកសួរ​បញ្ចប់​នៅ​វេលា​ម៉ោង​១២ ថ្ងៃត្រង់។

តាម​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ វេលា​ម៉ោង​៨​និង​៣០​នាទី លោក​ឧត្ដមសេនីយ៍ត្រី​ ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន បាន​ចាត់​ឲ្យ​លោក​វរសេនីយ៍ទោ ញឹក ថុល អធិការ​នគរបាល​ស្រុក​សាលា​ក្រៅ​ដឹកនាំ​ក្រុមការងារ ដើម្បី​ទទួល​ពាក្យ​បណ្តឹង​របស់​លោក សុ​គន់ ហឿង ភេទ​ប្រុស អាយុ​៥២ ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ស្រែ​អន្ទាក់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ជា​សកម្មជន​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ពាក្យ​បណ្ដឹង​នេះ គឺ​ប្តឹង​ពី​ឈ្មោះ សុខ លី ភេទ​ប្រុស​អាយុ​៦៤ ឆ្នាំ មុខរបរ​ជា​ជំទប់​ទី​ពីរ ឃុំ​សាលា​ក្រៅ រស់នៅ​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ពី​បទ​ញុះញង់​ដែល​ខុស​នឹង​ច្បាប់ ឲ្យ​រូប​គាត់​ដើរ​ប្រមូល​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្នុង​ឃុំ​សាលា​ក្រៅ ឲ្យ​ផ្តិត​មេដៃ​គាំទ្រ លោក គឹម សុខា អនុប្រធាន CNRP ដែល​ជាប់​ឃុំ​ឃាំង​នៅ​ភ្នំពេញ ដោយ​និយាយ​បោក​ថា ការ​ផ្តិត​​​មេដៃ​នេះ មិន​មាន​ខុសច្បាប់​អ្វី​ទេ ប៉ុន្តែ​ពេល​ដែល​រូប​គាត់​ដើរ​ផ្តិត​មេដៃ​ ស្រាប់​តែ​មាន​អាជ្ញាធរ​មក​ហាមឃាត់​មិន​ឲ្យ​គាត់​ធ្វើ​ទៅវិញ។

គោលបំណង​នៃ​ការ​ប្តឹង​នេះ គឺ​ទី​១- សុំ​ឲ្យ​សមត្ថកិច្ច​ធ្វើ​ទៅ​តាម​ផ្លូវ​ច្បាប់​លើ​ឈ្មោះ សុខ លី ដែល​បាន​ញុះញុង​រូប​គាត់ ទី​២- ទស្សនៈ​ផ្ទាល់ខ្លួន ហើយ​បន្ទាប់ពី​បាន​ធ្វើការ​ហាមឃាត់​ពី​សមត្ថកិច្ច​រួចមក លោក​សុំ​ឈប់ និង​លាលែង​ពី​សកម្មជន CNRP ហើយ និង​សុំ​ចូល​ខ្លួន​មក​បម្រើ​ឲ្យ​គណបក្ស​ប្រជាជន​វិញ៕