ធ្វើ​រឿង​៤​ចំណុច​ ដើម្បី​ឲ្យ​ក្មេងៗ​មាន​សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន

ភាពក្លាហានជាអ្វីដែលជាបញ្ហាប្រឈមមុខចំពោះក្មេងៗបច្ចុប្បន្ន ព្រោះឪពុកម្ដាយខ្លះយកចិត្តទុកដាក់ចំពោះកូនខ្លាំងពេក ការពារខ្លាំងពេក រហូតដល់ថ្នាក់ធ្វើឲ្យក្មេងៗបាត់បង់ទំនុកចិត្តក្នុងការធ្វើអ្វីមួយដោយខ្លួនឯង ជាហេតុធ្វើឲ្យគេមិនអាចប្រឈមមុខនឹងបញ្ហាមួយចំនួន មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឲ្យគេខ្លាចរអា ចំពោះការសម្រេចចិត្តដោយមានភាពជឿជាក់ទៀតផង ។
ដើម្បីធ្វើឲ្យក្មេងៗមានទំនុកចិត្តលើ សេចក្ដីក្លាហាន និងភាពជឿជាក់លើខ្លួនឯងឡើងវិញ ដោយវិធីសាស្ត្រទាំងនោះមានដូចជា៖
១.បង្រៀនពួកគេឲ្យដឹងថា ធ្វើខុសមិនមែនជារឿងគួរឲ្យខ្លាចទេ
ការពិតទៅវាមិនមែនជាបញ្ហានោះទេ គ្រាន់តែសម្រេចចិត្តខុស និងនិយាយខុសមាត់បន្តិចនោះ ព្រោះអ្វីទាំងនេះនឹងក្លាយជាមេរៀនសម្រាប់ក្មេងៗ ។ ជាក់ស្ដែងក្មេងៗនៅសាលាភាគច្រើនតែងតែមិនហ៊ាននឹងឆ្លើយសំនួររបស់គ្រូទេ ដោយសារតែពួកគេគ្មានភាពក្លាហាននឹងឆ្លើយ ហើយម្យ៉ាងមិនជឿជាក់ថា ចម្លើយដែលខ្លួនឆ្លើយជាចម្លើយត្រឹមត្រូវ ផ្ទុយគ្នាទៅវិញនឹងក្មេងដែលមានភាពក្លាហាន ពួកគេហ៊ានឆ្លើយទាំងមិនដឹង១០០%ថា ចម្លើយនោះជាចម្លើយត្រូវ ។ ទង្វើនេះបង្ហាញពីភាពក្លាហាន និងភាពមានទំនុកចិត្តរបស់ពួកគេ ។
២. ចែករំលែកពីរឿងដែលប្រថុយប្រថាន និងគ្រោះថ្នាក់ដែលអ្នកបានជួប
ឪពុកម្ដាយគ្រប់គ្នា អាចចែករំលែកនូវបទពិសោធន៍អាក្រក់ពួកគេ ដើម្បីបង្ហាញពីវិធីសាស្ត្រ ក្នុងការជម្នះរឿងដែលមិនស្ថិតក្នុងការរំពឹងទុក ពោលគឺរឿងដែលកើតឡើងទាំងនឹកស្មានមិនដល់ ។ អ្នកអាចយកពួកគេទៅកន្លែងដែលគេមិនធ្លាប់ទៅ ធ្វើរឿងដែលគេមិនធ្លាប់ធ្វើ ធ្វើដូចនេះអាចនឹងផ្ដល់នូវបទពិសោធន៍ថ្មីសម្រាប់ពួកគេ ហើយបើសិនជាអ្វីទាំងនោះបង្កជាភាពភ័យខ្លាចសម្រាប់ពួកគេ អ្នកអាចប្រាប់ពីវិធីសាស្ត្រឆ្លងកាត់ភាពភ័យខ្លាចទាំងនោះ ធ្វើដូចនេះគេអាចនឹងមានភាពក្លាហាន សម្រាប់ឆ្លងផុតឧបសគ្គចំពោះមុខនៅថ្ងៃក្រោយបាន ។
៣. ឲ្យពួកគេរងការឈឺចាប់ខ្លះ
ឪពុកម្ដាយជាច្រើនបារម្ភខ្លាចកូនរងរបួស ដូច្នេះហើយពួកគេតែងតែហាមកូនគ្រប់ជ្រុងជ្រោយ ឲ្យតែពួកគេយល់ថាធ្វើវាជាទង្វើគ្រោះថ្នាក់ តែការប្រយ័ត្នហួសកម្រិតបែបនេះ នឹងធ្វើឲ្យក្មេងបាត់បង់ទំនុកចិត្ត និងភាពក្លាហានទៅវិញទេ ។ កាលណាបើក្មេងធ្លាប់រងការឈឺចាប់ ឬធ្លាប់បរាជ័យម្ដងហើយ ពួកគេអាចជម្នះវាបាននៅលើកក្រោយវិញ ផ្ទុយទៅវិញបើក្មេងនោះមិនធ្លាប់បរាជ័យ មិនធ្លាប់ឈឺ ឬរបួសដោយសារអ្វីមួយទេ លុះដល់ពេលរឿងទាំងនេះកើតឡើង ទោះជារឿងតូចតាចក្ដី ក៏ពួកគេពិបាកនឹងប្រឈមមុខនឹងវាដែរ ។ និយាយជារួមគឺ ការឈឺចាប់ និងបរាជ័យ ជាបច្ច័យធ្វើឲ្យក្មេងរឹងមាំជាងមុន ។
៤. ជំរុញឲ្យមានការប្រកួតប្រជែង 

ការប្រកួតប្រជែងនឹងធ្វើឲ្យមានឧបសគ្គ ហើយការជម្នះឧបសគ្គ នឹងធ្វើឲ្យក្មេងរឹតតែមានទំនុកចិត្ត ។ ជាធម្មតា ការប្រកួតប្រជែងប្រាកដជាមានបរាជ័យ និងជោគជ័យ ។ បរាជ័យជាមេរៀន ដែលធ្វើឲ្យក្មេងរឹតតែរឹងមាំជាងមុន រីឯជោគជ័យជាសមិទ្ធផលដែលធ្វើឲ្យពួកគេមានទំនុកចិត្ត និងសេចក្ដីក្លាហានរឹតតែខ្លាំង ៕

ធ្វើ​រឿង​៤​ចំណុច​ ដើម្បី​ឲ្យ​ក្មេងៗ​មាន​សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន ធ្វើ​រឿង​៤​ចំណុច​ ដើម្បី​ឲ្យ​ក្មេងៗ​មាន​សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន ធ្វើ​រឿង​៤​ចំណុច​ ដើម្បី​ឲ្យ​ក្មេងៗ​មាន​សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន ធ្វើ​រឿង​៤​ចំណុច​ ដើម្បី​ឲ្យ​ក្មេងៗ​មាន​សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន

ប្រភព៖ kqube

  • ធ្វើ​រឿង​៤​ចំណុច​ ដើម្បី​ឲ្យ​ក្មេងៗ​មាន​សេចក្ដី​ក្លាហាន និង​ទំនុក​ចិត្ត​លើ​ខ្លួន​ឯង​ជាង​មុន已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ចំនេះដឹង
Tags: