នំចាំង​ញ៉ាំ​ជាមួយ​ស្ករស​ពិតជា​ឆ្ងាញ់​មែន!​

“ធ្លាប់ញ៉ាំនំចាំងជាមួយស្ករស ឬស្ករត្នោតថ្មីៗ ឆ្ងាញ់ណាស់ ខ្ញុំចូលចិត្ត។ នេះជាចម្លើយមួយរបស់អ្នកដែលចូលចិត្តទទួលទាននំមួយប្រភេទនេះ ប៉ុន្តែក៏មានចម្លើយប្រឆាំងខ្លះតបមកដូចគ្នាដែរ ជាមួយនឹងពាក្យពេជន៍មួយចំនួនដូចជា “អត់ធ្លាប់ផង…” ឬ “ធ្លាប់ តែមិនសូវចូលចិត្ត ព្រោះវាដូចជាសាបៗ ហើយមានក្លិនទឹកក្បុងទៀត…។ ឈប់សិន!!! មិនថាចម្លើយបែបណានោះទេ នំចាំងនៅតែមិនត្រូវបានបំភ្លេចចោលឡើយ ព្រោះវាគឺជានំមួយប្រភេទដែលត្រូវបានគេធ្វើយ៉ាងពិសេសសម្រាប់ពិធីបុណ្យសែននំចាំង(ជាពិធីបុណ្យរបស់អ្នកមានខ្សែស្រឡាយកាត់ចិន) ដែលជាទូទៅគេតែងប្រារឰឡើង
ក្នុងខែឧសភា-មិថុនា។ អានបន្តិចទៅ នោះអ្នកនឹងបានដឹងថា តើនំចាំងមានភាពងាយស្រួលក្នុងការធ្វើកម្រិតណា!

+ គ្រឿងផ្សំ
1- អង្ករដំណើប
2- ទឹកក្បុង
3- ទឹក
4- ស្លឹកឫស្សី ឬស្លឹកផ្អាវ (ចំណែកឯនំចាំងស្លឹកចេក ភាគច្រើនគេប្រើសម្រាប់វេចនំចាំងស្នូលផ្អែម)។

+ វិធីធ្វើ
យកអង្ករដំណើបទៅលាងទឹកឱ្យស្អាត រួចយកទៅសំដិលឱ្យស្រស់ទឹក។ នៅក្នុងចានដែកធំមួយ ចាក់ទឹកក្បុងចូល(ប្រហែលមួយកែវ តែកុំច្រើនពេក) ចាក់អង្ករដំណើបដែលទុកមួយអន្លើនោះទៅក្នុងចានទឹកក្បុងរួចចាក់ទឹកស្អាតចូលល្មមលិចអង្ករ។ រួចត្រូវទុកអង្ករដំណើបដែលត្រាំទឹកក្បុងតនោះ
ចោលមួយយប់។ លុះព្រឹកឡើង សឹមស្រង់យកអង្ករដំណើបដែលត្រាំទឹកក្បុងនោះមកវេចជាមួយស្លឹកឫស្សី ឬស្លឹកផ្អាវ រួចយកទៅស្ងោរឱ្យឆ្អិនជាការស្រេច៕

ប្រភព៖ lareine

  • នំចាំង​ញ៉ាំ​ជាមួយ​ស្ករស​ពិតជា​ឆ្ងាញ់​មែន!​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ចំនេះដឹង
Tags: