ពិតជា​សាហាវ​មែន ចាក់​សម្លាប់​ប្រពន្ធទុក​កូន​ ៦ ​នាក់ ឲ្យ​នៅ​កំព្រា​គ្មាន​ម្តាយ​

6 Videos


មានអំពើឃាតកម្មដ៏សាហាវមួយបានកើតឡើងនៅក្នុងគ្រួសារមួយ នៅទឹកដីខេត្តព្រះវិហារ ដោយបុរសជាប្តី ដែលធ្វើជាទាហានបម្រើការងារក្នុងអង្គភាពវរៈសេនាតូចអន្តរាគមន៍លេខ៣៨១ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ បានផ្ទុះហិង្សាចាក់ទៅលើប្រពន្ធជាច្រើនកូនកាំបិតស្នៀតចុងស្រួចពីក្រោយខ្នង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែង។

P9

ពិតជា​សាហាវ​មែន ចាក់​សម្លាប់​ប្រពន្ធទុក​កូន​ ៦ ​នាក់ ឲ្យ​នៅ​កំព្រា​គ្មាន​ម្តាយ​

ស្ត្រីរងគ្រោះទើបតែឆ្លងទន្លេបានរយៈពេល៣ខែប៉ុណ្ណោះ ក៏ត្រូវប្តីកំណាចចាក់សម្លាប់ចោលគ្មានប្រណីដៃ។ហេតុការណ៍ឃាតកម្មដ៏សាហាវនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០១៦ ស្ថិតនៅផ្ទះរបស់ខ្លួន ក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយបន្សល់ទុកកូនតូចៗចំនួន៦នាក់ ឲ្យរស់នៅកំព្រាម្ដាយ។ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា នៅថ្ងៃដដែល នោះ ជនដៃដល់ ត្រូវជាប្ដីស្ត្រីជនរងគ្រោះ ត្រូវបានប្រជាជន និងកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយ ប្រគល់ទៅឲ្យនគរបាលជំនាញដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។

ពិតជា​សាហាវ​មែន ចាក់​សម្លាប់​ប្រពន្ធទុក​កូន​ ៦ ​នាក់ ឲ្យ​នៅ​កំព្រា​គ្មាន​ម្តាយ​

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងបន្តទៀតថា ទាហានជាជនដៃដល់ខាងលើឈ្មោះឃុល ឈិត ភេទប្រុស អាយុ៤០ឆ្នាំ និងសពស្ដ្រីរងគ្រោះត្រូវជាប្រពន្ធជនដៃដល់ ឈ្មោះសូនយ៉េង អាយុ៤១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន៦នាក់ ប្រុស៣នាក់ ស្រី៣នាក់។ ដោយកូនចំនួន៦នាក់នោះ មានអាយុចាប់ពី៣ខែដល់១៦ឆ្នាំ។ អាជ្ញាធរនិយាយថា មិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យជនដៃដល់ខាងលើស្ទុះទៅចាក់សម្លាប់ប្រពន្ធខ្លួនឯងនោះទេ។ ឥឡូវនេះសមត្ថកិច្ចកំពុងសួរនាំជនដៃដល់ ហើយរៀបចំឯកសារបញ្ជូនទៅតុលាការ ៕ ហេង ចំណូល

ពិតជា​សាហាវ​មែន ចាក់​សម្លាប់​ប្រពន្ធទុក​កូន​ ៦ ​នាក់ ឲ្យ​នៅ​កំព្រា​គ្មាន​ម្តាយ​
ពិតជា​សាហាវ​មែន ចាក់​សម្លាប់​ប្រពន្ធទុក​កូន​ ៦ ​នាក់ ឲ្យ​នៅ​កំព្រា​គ្មាន​ម្តាយ​