អាហារ ៣ ប្រភេទ ជួយ​ការពារ​អ្នក​ពី​ពន្លឺព្រះអាទិត្យ​

អាហារ ៣ ប្រភេទ ជួយ​ការពារ​អ្នក​ពី​ពន្លឺព្រះអាទិត្យ​


អាហារ ៣ ប្រភេទ ជួយ​ការពារ​អ្នក​ពី​ពន្លឺព្រះអាទិត្យ​

​ពិតណាស់ គ្មាន​អ្វី​អាច​ការពារ​អ្នក ពី​ពន្លឺព្រះអាទិត្យ ក្រៅពី​ឡេ​ការពារ​ក្តៅ​ព្រះអាទិត្យ​នោះទេ​។ ប៉ុន្តែ ការ​ញ៉ាំ​អាហារ​មួយចំនួន ដែល​មាន​ការអះអាង តាម​បែប​វិទ្យាសាស្ត្រ ដែល​ថា​អាច​ការពារ​ស្បែក​អ្នក​បាន នោះ​អ្នក​គួរតែ​សាកល្បង​ដែរ ទោះបីជា​វា មិន​មាន​ច្រើន​ក៏ដោយ​។ ខាងក្រោម​នេះ គឺជា​អាហារ ៣​ប្រភេទ ដែល​អាច​ជួយ​ការពារ​អ្នក ពី​កាំរស្មី​យូ​វី​របស់​ពន្លឺព្រះអាទិត្យ​បាន ៖

ការ៉ុត​
ក្រៅ​ពី​ជួយ​ឲ្យ​ភ្នែក មើលឃើញ​កាន់តែ​ច្បាស់ សារធាតុ Beta-carotene ដែល​មាន​យ៉ាងច្រើន​ក្នុង​ការ៉ុត​នោះ​ក៏​ជួយ​ទប់ស្កាត់ ឥទ្ធិពល​នៃ​ការ​ហាលថ្ងៃ​ច្រើនៗ​បានដែរ​។ នេះ​ដោយសារ​តែ សារធាតុ Beta-carotene គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ​ដែល​ល្អ​បំផុត​ក្នុ ង​ការថែរក្សា​ស្បែក​ពី​រ៉ាឌីកាល់​សេរី​។

ស្ត្របឺ​រី​
វីតាមីន C ក្នុង​ស្ត្របឺ​រី គឺជា​អង់​ទី​អុកស៊ី​ដង់​មួយ ដែល​អាច​បន្សាប​រ៉ាឌីកាល់​សេរី​បាន​យ៉ាង​ល្អ មុន​ពេល​វា​មាន​ឱកាស​បំផ្លាញ​ស្បែក​របស់​អ្នក​។ ស្ត្របឺ​រី ក៏​ពូកែ​ក្នុង​ការលុបបំបាត់ រោគសញ្ញា​នៃ​ការ​រលាក​ស្បែក​ដោយសារ​ព្រះអាទិត្យ ព្រមទាំង​ជួយ​ឲ្យ​របួសឆាប់​ជា​ដែរ​។ អ្វី​ដែល​អ្នក​អាច​ធ្វើបាន​នោះ គឺ​កិន​ស្ត្របឺ​រី​ឲ្យ​ម៉ត់ ហើយ​យក​វា​មក​លាប​លើ​រាងកាយ​។

តែ​បៃតង​
សារធាតុ Catechins ក្នុង​តែ​បៃតង មាន​សមាសធាតុ​អង់​ទី​អុក​ស៊ីដង់ដ៏​អស្ចារ្យ ហើយ​វា​ក៏​ជា​ហេតុផល​ដែល​ត្រូវកា​រញ៉ាំ​តែ​បៃតង ពី​រពែង​ក្នុង​មួយថ្ងៃ ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​របស់​ពន្លឺព្រះអាទិត្យ មកលើ​ស្បែក​ដែរ​។ អ្នក​ក៏​អាច​ញ៉ាំ​តែ​លាប​តែ​បៃតង​ត្រជាក់ៗ នៅលើ​ស្បែក​ដែល​រលាក ដោយសារ​ព្រះអាទិត្យ​បានដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន
 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18 
មិថុនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។