ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​

6 Videos


តារាសម្តែងស្រស់សោភាកញ្ញា ឌុច លីដា គឺជាតារាស្រីមួយរូបដែលហ៊ានថតឈុតឆាក បែបសិចស៊ីនៅក្នុងការសម្តែងខ្សែភាពយន្តមួយចំនួន ។ ថ្មីៗនេះនាងបានបង្ហោះរូបថតមួយប៉ុស្តិ៍ នៅក្នុងបណ្តាយសង្គមហ្វេសប៊ុកព្រមទាំងសរសេរថា «ធ្លាប់ស្រលាញ់ខ្ញុំទេ?» ។ ការបង្ហោះរូបថត និងដាក់សំណួរថា ធ្លាប់ស្រឡាញ់ខ្ញុំទេ? នេះគឺមានអ្នក Comment ជាច្រើនដែលក្នុងនោះមានអ្នក Comment តបថា ស្រឡាញ់, ធ្លាប់ស្រឡាញ់, ស្រឡាញ់ខ្លាំងណាស់, លួចស្រឡាញ់, ស្រឡាញ់ យូរមកហើយ, ធ្លាប់សុបិន្តរាល់ដង ជាពិសេសមានអ្នកសរសើរថា ស្អាតថែមទៀតផង តែក៏មានអ្នក Comment ខ្លះថា មិនធ្លាប់ស្រឡាញ់ផងដែរ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺអ្នក Comment ភាគច្រើនថា ធ្លាប់ស្រឡាញ់ ។

P9

សូមបញ្ជាក់ថា ឌុច លីដា គឺជាតារាសម្តែងស្រីមួយរូបហ៊ានថតឈុតលក្ខណៈសិចស៊ី ដែលធ្វើឱ្យប្រជាប្រិយភាពរបស់នាងហក់ឡើងខ្លាំង ជាពិសេស គឺកន្លងមកនាងហ៊ានរំលេចសាច់ សិចស៊ីក្នុងរឿង «ស្បែកគង់» ដោយដោះអាវបញ្ចេញល្វែងលើនៅមុខតួប្រុសថែមទៀតផង ។ តាមរយៈភាពយន្តរឿង «ស្បែកគង់» នេះដែរបានបង្ហាញឱ្យឃើញថា សម្រស់របស់កញ្ញា ឌុច លីដា ស្រស់ស្អាត រាងស្រឡូន ។

ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​

ទន្ទឹមនឹងប្រជាប្រិយភាពដែលបានមកពីឈុតដោះអាវបញ្ចេញល្វែងលើក្នុងភាពយន្តខ្នាតធំរឿង «ស្បែកគង់» រួចមកកញ្ញា ឌុច លីដា ក៏បានបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងផងដែរនាពេល កន្លងមក ជាមួយនឹងរូបភាពថតដោះអាវរាងកាយភ្លឺរលើបរលោងដោយយកបាល់មកបាំងដើម ទ្រូង ។ ក្រៅពីនេះតារាសម្បុរស្រអែមរូបនេះក៏តែងតែស្លៀកពាក់ និងតុបតែងខ្លូនបែបសិចស៊ីសម ទៅនឹងដងខ្លូនរាងស្រឡូនរបស់នាងផងដែរ ៕ យ៉ានុ

ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​
ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​
ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​
ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​
ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​
ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​
ឌុ​ច លីដា សួរ​សំណួរ​អ៊ី​ច៊ឹ​ង ត្រៀម​ចិត្ត​ទទួល​ចម្លើយ​ហើយ​ឬ​នៅ​?​

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត