៥ ហេតុផល​គួរ​ទទួលទាន “​ខ្ទឹម-ស” ជា​រៀងរាល់ថ្ងៃ​

6 Videos


ក្លិនឆួលខ្លាំងរបស់ខ្ទឹម-ស ពិតជាពិបាកក្នុងការទទួលទានឆៅដោយផ្ទាល់សម្រាប់មនុស្សមួយមួយចំនួន ។ ប៉ុន្តែតើអ្នកដឹងទេថា មើមខ្ទឹមសមានគុណសម្បត្តិយ៉ាងណាចំពោះសុខភាព ? តាមការស្រាវជ្រាវខ្ទឹមស មានប្រវត្តិប្រើប្រាស់ជាថ្នាំបុរាណព្យាបាលជំងឺ និង ប្រើសម្រាប់បន្ថែមរសជាតិក្នុងអាហារជាយូរណាស់មកហើយ គឺតាំងពី ៧០០០ ឆ្នាំមុនមកម្ល៉េះ ។ ខាងក្រោមនេះជាគុណសម្ប្ត្តិ ៥ យ៉ាងពីខ្ទឹមស ៖

P9

១ – ជួយកាត់បន្ថយអត្រាគ្រោះថ្នាក់ជំងឺបេះដូង និង ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ។ ជួយបន្ថយកម្រិតកូឡេស្តេរ៉ូល ទ្រីគ្លីសេរីត និង បញ្ហាកកស្ទះក្នុងសរសៃឈាម ។
២ – សារធាតុសកម្ម អាល់លីសីុន (allicin) ក្នុងមើមខ្ទឹមស ជួយការពារបញ្ហាឡើងសំពាធឈាមចំពោះមនុស្សចាស់ និងអ្នកមានបញ្ហាបេះដូង ។
៣ – បើអ្នកពិសារបានជារៀងរាល់ថ្ងៃ វាក៏អាចជួយកាត់បន្ថយអត្រាគ្រោះថ្នា្ក់នៃជំងឺមហារីកក្រពះ និង ជំងឺមហារីកក្រពេញប្រូស្តាតបុរសបាន ។
៤ – ខ្ទឹម-សក៏អាចជួយប្រឆាំងនឹងជំងឺឆ្លងផ្សេងៗដែលបណ្តាលមកពីបាក់តេរី និង មេរោគមួយចំនួន ។ លើសពីនេះវាក៏មានសមត្ថភាពជួយព្យាបាលបញ្ហាជំងឺទូទៅដូចជា គ្រុនផ្តាសាយ និង គ្រុនញាក់ផ្សេងៗ ។
៥ – ក្នុងមុើមខ្ទឹម-ស មានអាហារូបត្ថម្ភខ្ពស់ ប៉ុន្តែមានកម្រិតកាឡូរីទាប ដូចជាវាក៏មានផ្ទុកវីតាមីន C , B6 ម៉ាញ៉េស្យូម និង វីតាមីនមួយចំនួនទៀត ៕

                                                                                                       សុផល