បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​គេច​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ ​បោក​ក្បាល​ស្លាប់​​

បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​គេច​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ ​បោក​ក្បាល​ស្លាប់​​



ប៉ោយប៉ែត ៖ បុរស​ម្នាក់​បាន​​បត់.​ក​ ស្លាប់​ភ្លាមៗ ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ ដោយ​ខ្លួនឯង​ ដោយសារ​បើក​ម៉ូតូ​កង់​បី​ដឹក​អេតចាយ​ ហើយ​គេច​នឹង​រថយន្ត ​រួច​រេ​ចង្កូត​ធ្លាក់​ចូល​ប្រឡាយ​ ​បណ្ដាល​ឲ្យ​បោក​ក្បាល​ទៅ​នឹង​គល់​ឈើ​នោះ។

ហេតុការណ៍​ខាងលើ​កើត​ឡើង​ នៅ​​​ព្រឹក​ថ្ងៃ​ទី​១៨​ ខែមិថុនា ​ឆ្នាំ​២០១៦​នេះ​ នៅ​ចំណុច​ខាង​មុខ​ការ៉ាស់​សាំង​លោក​ ប៉ោ វណ្ណៈ ​ក្នុង​សង្កាត់​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ពី​ប៉ោយប៉ែត​ទៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។

លោក​ សៅ ​សារឿន​ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយប៉ែត​ បាន​ឲ្យ​ដឹង​ថា ​ជនរងគ្រោះ​មាន​ឈ្មោះ​ សេង​ សៀម​ ភេទ​ប្រុស ​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ​សុភ​ សង្កាត់​កំពង់ស្វាយ ​ក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​មុខរបរ​លក់​អេតចាយ។

លោក​បាន​បន្ត​ទៀត​ថា ​គ្រោះ​ថ្នាក់​នេះ​ គឺ​ពុំ​មាន​នរណា​មក​បុក​នោះ​ទេ ​គឺ​គាត់​បើក​គេច​រថយន្ត​ដោយ​ខ្លួនឯង ​ហើយ​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រឡាយ​បោក​ក្បាល​ទៅ​នឹង​គល់​ឈើ​បត់​ក​ស្លាប់​នៅ​កន្លែង​ស្លាប់​តែម្តង​៕
បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​គេច​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ ​បោក​ក្បាល​ស្លាប់​​

បុរស​ម្នាក់​បើក​ម៉ូតូ​កង់​បី​គេច​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ ​បោក​ក្បាល​ស្លាប់​​