ជម្លោះ​​ក្នុង​គ្រួសារ ប្តី​ទាញ​កាំបិត​កាប់​ក្បាល​ប្រពន្ធ និងទ្រូង​កូន រង​របួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​បាត់​

ជម្លោះ​​ក្នុង​គ្រួសារ ប្តី​ទាញ​កាំបិត​កាប់​ក្បាល​ប្រពន្ធ និងទ្រូង​កូន រង​របួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​បាត់​



កំពង់ឆ្នាំង ​៖ ​កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​​៣​រសៀល​ ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៦ ​នៅ​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្ត​កំពង់ឆ្នាំង ​មាន​ករណី​ជម្លោះ​ហិង្សា​ក្នុង​គ្រួសារ​មួយ​បណ្ដាល​ឲ្យ​ប្ដី ដាច់ចិត្ត​ទាញ​កាំបិត ក​កុក កាប់​ប្រហារ​ទៅលើ​ប្រពន្ធ និង​កូន បណ្ដាល​ឲ្យ​រង​របួស ធ្ងន់ធ្ងរ​ឈាម​ហូរ​ស្រោច​​​ខ្លួន ​ត្រូវ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ថាំង ធី​ឌៀប អាយុ​៥៥២​ឆ្នាំ ជា​ប្រពន្ធ និង ម្នាក់​ទៀត​ឈ្មោះ​ឡេ យ៉ាំង​សាយ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជា​កូន។ ចំណែក​​​​​ប្តី​ដែល​ជា​ជន​ដៃដល់​មានឈ្មោះ ហ្វៀ​ង យ៉ាំង​ហឹង អាយុ​៤២​ឆ្នាំ ជា​គ្រួសារ​ជនជាតិ​វៀតណាម ស្នាក់នៅ​ក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ នៅ​មុន​ពេល​កើតហេតុ គ្រួសារ​មួយ​នេះ​បាន​ឈ្លោះ​ទាស់​សម្ដី​គ្នា យ៉ាង​ខ្លាំង​ រឿង​ប្រចណ្ឌ។ ពេលនោះ​ជម្លោះ​កាន់តែ​ធំ​ឡើងៗ​រហូត​ធ្វើ​ឲ្យ​ប្តី​ទ្រាំ​មិនបាន​ក៏​ទាញ​កាំ​បិត​ក​កុក​មួយ​នៅ​ក្បែរ​ខ្លួន​កាប់​ទៅលើ​ប្រពន្ធ​ចំ​ត្រូវ​ក្បាល​បណ្តាល​ឲ្យ របួសធ្ងន់។ ឃើញ​ដូច្នោះ​កូនប្រុស​ដែល​នៅ​ក្បែរ​រត់​ទៅ​ជួយ​ឃាត់​ ក៏​ត្រូវ​ឪពុក​កាប់​ត្រូវ​ចំ​ទ្រូង​ទៀត បណ្តាល​ឲ្យ​​រង​របួសធ្ងន់​ផង​ដែរ។

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ត្រូវ​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ស្រុក​បរិបូរណ៍ ប៉ុន្តែ​ដោយ​សារ​ស្ថានភាព​របួស​ធ្ងន់ធ្ងរ​ពេក​គ្រូពេទ្យ​បាន​បញ្ជូន​បន្ត​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែក​ខេត្ត​កំពង់ឆ្នាំង។

បច្ចុប្បន្ន​ជន​ដៃដល់ បាន​រត់​គេច​ខ្លួន​ក្រោយពី​កាប់​ប្រហារ​មក​លើ​ប្រពន្ធ​និង​កូន ខណៈ​ពេលនេះ​សមត្ថកិច្ច​កំពុង​តាម​រក​ចាប់ខ្លួន​បុរស​ជា​ប្តី​ដែល​ជា​ជន​ដៃដល់​យក​មក​ផ្ដន្ទាទោស​តាមច្បាប់៕

ជម្លោះ​​ក្នុង​គ្រួសារ ប្តី​ទាញ​កាំបិត​កាប់​ក្បាល​ប្រពន្ធ និងទ្រូង​កូន រង​របួស​ធ្ងន់ រួច​រត់​គេច​ខ្លួន​បាត់​