ការពារ​ឱ្យ​ហើយ កុំ​ឱ្យមាន​កំណកកំបោរ​ទាន់​

ការកើតមានកំណកកំបោរនៅលើធ្មេញជាកត្តាមួយនៃការបំផ្លាញសុខភាព និងសម្រស់ធ្មេញ ហើយថែមទាំងអាចបណ្តាលឱ្យមានក្លិនភាយចេញមកមិនល្អទៀតផង។ សម្រាប់អ្នកដែលកំពុងជួបបញ្ហាបែបនេះ អាចធ្វើការសម្រួលដោយវិធីផ្សេងៗ ដូចជា ទៅរកទន្តបណ្ឌិតឱ្យកោសកំណកកំបោរនោះចេញ ព្រមទាំងធ្វើការព្យាបាលតាមវិធីធម្មជាតិនានា។ សម្រាប់អ្នកដែលមិនទាន់ជួបបញ្ហាបែបនេះទុកថាជាសំណាងរបស់អ្នក ប៉ុន្តែអ្នកក៏មិនគួរមើលរំលងដែរ យកល្អគួរតែការពារទុកជាមុន។ វិធីការពារមានដូចតទៅ៖

សម្អាតធ្មេញ ៈ ប្រើច្រាស់ទន់ អាចសម្អាតបានជ្រៅទៅក្នុងចន្លោះធ្មេញ ចំណែកថ្នាំដុសធ្មេញវិញត្រូវមានផ្ទុកជាតិ Fluoride ផង ឬបើជាថ្នាំដុសធ្មេញដែលអាចគ្រប់គ្រងកំណកកំបោរបានទៀតនោះគឺកាន់តែប្រសើរហើយត្រូវសម្អាតធ្មេញឱ្យត្រូវពេលវេលា គ្រប់ចំនួន និងគ្រប់នាទី (យ៉ាងតិចណាស់2នាទីរាល់ការសម្អាតម្តង)។

បន្លែផ្លែឈើ ៈ ផ្លែប៉ោម ផ្លែស្ត្រូប៊ីរី ក្រូច ខាត់ណា បន្លែបៃតង និងការ៉ុតជាដើម គឺជាអាហារល្អណាស់ក្នុងការជួយថែរក្សាធ្មេញ និងការពារធ្មេញកុំឱ្យកើតមានកំណកកំបោរ  ដូច្នេះសូមយកបន្លែផ្លែឈើមកធ្វើជាមិត្តដ៏ល្អបំផុតរបស់អ្នកក្នុងការការពារធ្មេញពីការកកើតនៃកំណកកំបោរ។

ខ្សែទាក់ធ្មេញ ៈ នៅពេលដែលធ្មេញរបស់អ្នកត្រូវបានទាក់សម្អាតកម្ចាត់កម្ទេចកម្ទីជាប្រចាំហើយនោះ អ្នកពិតជាមិនមានក្តីបារម្ភពីបញ្ហាឈឺធ្មេញ និងដង្កូវស៊ីធ្មេញទៀតទេ។

ទឹកខ្ពុរមាត់ ៈ  ដុស ទាក់ ហើយនៅតែមិនអស់ក្តីបារម្ភទៀតនោះ អ្នកត្រូវបន្ថែមដោយការប្រើទឹកខ្ពុរមាត់។ មេរោគនឹងត្រូវនាំចេញនៅពេលទឹកខ្ពុរមាត់ត្រូវបានខ្ជាក់ចេញមកខាងក្រៅ។

វិធីចាស់បុរាណ ៈ ពីសម័យមុន ចាស់ៗមិនទាន់មានថ្នាំដុសធ្មេញ មានខ្សែទាក់ ឬទឹកខ្ពុរមាត់ប្រើនោះទេ ប៉ុន្តែបើក្រឡេកមកមើលធ្មេញរបស់គាត់វិញឃើញថារឹងមាំល្អណាស់ តើគាត់បានអ្វីប្រើ? អាថ៌កំបាំងនេះគឺអំបិល។ ពួកគាត់ប្រើអំបិលជំនួសថ្នាំដុសធ្មេញ2-3ដងក្នុងមួយថ្ងៃ ហើយសម្អាត និងខ្ពុរមាត់ជាមួយទឹកត្រជាក់ជាការស្រេច។
មិនថាអ្នកនឹងប្រើវិធីណានោះទេតែហាមស្អប់ពេទ្យធ្មេញដាច់ខាតត្រូវតែរកពេលជួបពេទ្យជំនាញយ៉ាងហោចណាស់ មួយឆ្នាំជួបបាន2ដងដែរ ដើម្បីសុខភាពមាត់ធ្មេញរបស់អ្នក៕

ប្រភព៖ lareine

  • ការពារ​ឱ្យ​ហើយ កុំ​ឱ្យមាន​កំណកកំបោរ​ទាន់​已关闭评论
  • 17 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: