តោះ ! ងាកមើល​ប្រវត្តិ​ខ្លះៗ​របស់​កូនក្រុម Coach នីមួយៗ មុន​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​

6 Videos


បន្ទាប់ពីធ្វើការប្រកួតប្រជែងពីមួយវគ្គទៅមួយវគ្គយ៉ាងស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍រហូតបន្សល់បេក្ខភាពតែ ៤ រូប កម្មវិធីប្រកួតប្រជែងចម្រៀងលំដាប់ថ្នាក់ពិភពលោក The Voice Cambodia រដូវកាលទី ២ នឹងឈានចូលដល់វគ្គផ្តាច់ព្រ័ត្រនៅថ្ងៃអាទិត្យសបា្តហ៍នេះហើយ ។ ម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី ២ នឹងរកឃើញ តាមរយៈការបោះឆ្នោតគាំទ្ររបស់ ប្រិយមិត្តអ្នកតាមដានទស្សនា ដូចនេះហើយមុននឹងសម្រេចចិត្តធ្វើការបោះឆ្នោត សូមស្គាល់នូវប្រវត្តិខ្លះៗរបស់កូនក្រុម Coach នីមួយៗ ៖

P9

១/ បេក្ខនារី ឈីន រតនៈ កូនក្រុម Coach ណុប បាយ៉ារិទ្ធ ៖ ជាបេក្ខជនមកពីខេត្តកំពង់ចាម មានអាយុ ២០ ឆ្នាំ ហើយនាងក៏ជាអ្នកចម្រៀងអាជីពម្នាក់ក្នុងភោជនីយដ្ឋានមួយផងដែរ ។ នៅក្នុងវគ្គ Blind Audition នាងបានធ្វើឲ្យកៅអីទាំង ៤ បង្វិលមករកនាង ក្រោយពីបកស្រាយបទ Saxophone បាត់ស្នេហ៍ បានយ៉ាងល្អ ។ ក្រោយមកនាងនៅតែបន្តពង្រឹងសមត្ថភាពរបស់ខ្លួន រហូតអាចទទួលបានការបោះឆ្នោតគាំទ្រពីមហាជន ដែលអាចជួយនាងឲ្យមកដល់វគ្គផ្តាច់ព្រ័ត្រ ។

តោះ ! ងាកមើល​ប្រវត្តិ​ខ្លះៗ​របស់​កូនក្រុម Coach នីមួយៗ មុន​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​

២/ បេក្ខជន ថែល ថៃ កូនក្រុម Coach ឱក សុគន្ធកញ្ញា ៖ ជាបេក្ខជនមកពីរាជធានីភ្នំពេញ មានអាយុ ២៥ ឆ្នាំ ហើយក៏ជាអ្នកចម្រៀងក្នុងភោជនីយដ្ឋានមួយផងដែរ ។ បទ សង្សារក្រជូនពរអូន ដែល ថែលថៃ បានបកស្រាយ បានធ្វើឲ្យមានភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់ Coach ទាំងបួន រហូតកៅអីទាំងបួនត្រូវបានបង្វិលមករកគេ ។ ក្រោយមក ថែល ថៃ នៅតែអាចធ្វើឲ្យការភ្ញាក់ផ្អើល រៀងរាល់សប្តាហ៍រហូតរូបគេអាចទាក់ទាញសារបោះឆ្នោតពីមហាជនបានយ៉ាងច្រើន ទើបអាចបន្តមកដល់វគ្គផ្តាច់ព្រ័ត្រ ។

តោះ ! ងាកមើល​ប្រវត្តិ​ខ្លះៗ​របស់​កូនក្រុម Coach នីមួយៗ មុន​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​

៣/ បេក្ខនារី សាន ស្រីឡៃ កូនក្រុម Coach ពេជ្រ សោភា ៖ ជាបេក្ខជនមកពីក្រុងប៉ោយប៉ែត មានអាយុ ២៣ ឆ្នាំ ហើយរូបនាងថែមទាំងជាម្ចាស់ហាងអ៊ុតសក់មួយកន្លែងនៅក្រុងប៉ោយប៉ែតផងដែរ ។ នៅក្នុងវគ្គ Blind Audition ស្រីឡៃ បានធ្វើការបកស្រាយបទ សូមធ្វើអ្នកទីបី ដែលនៅពេលនោះមានតែកៅអីអ្នកនាង ពេជ្រ សោភា មួយទេដែលបង្វិលទៅរករូបនាង តែក្រោយពីអភិវឌ្ឍសមត្ថភាពខ្លួនឯងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រូបនាងក៏អាចទទួលបានសារគាំទ្រពីទស្សនិកជនរហូតអាចបន្តដំណើរមកដល់វគ្គផ្តាច់ព្រ័ត្រ ។

តោះ ! ងាកមើល​ប្រវត្តិ​ខ្លះៗ​របស់​កូនក្រុម Coach នីមួយៗ មុន​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​

៤/ បេក្ខជន ឃី សុឃុន កូនក្រុម Coach ឆន សុវណ្ណរាជ ៖ ជាបេក្ខជនមកពីខេត្តកំពង់ធំ អាយុ ២២ ឆ្នាំ ហើយក៏ជានិស្សិតឆ្នាំទី ៤ ម្នាក់ផងដែរ ។ នៅវគ្គ Blind Audition រូបគេបានលើកយកបទ ឈឺពេកទើបយំ មកបកស្រាយ ដែលពេលនោះមានកៅអីបីបង្វិលទៅរកគេ ។ នាពេលនោះដែរ រូបគេក៏បានជ្រើសយក Coach ឱក សុគន្ធកញ្ញា តែក្រោយមក រូបគេក៏ត្រូវជម្រុះចេញពីក្រុម ក្រោយបកស្រាយតទល់គ្នានឹងបេក្ខជន ថែល ថៃ នៅវគ្គ The Battle ប៉ុន្តែដោយសារតែមានការ Steal យកពី Coach ឆន សុវណ្ណរាជ ទើបរូបគេអាចបន្តទៀតបាន ។ ក្រោយមក រូបគេបានពង្រឹងសមត្ថភាព និង អភិវឌ្ឍខ្លួនឯងបានយ៉ាងល្អ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមួយសប្តាហ៍ទៅមួយសប្តាហ៍ រហូតអាចទទួលបានសារគាំទ្រឈានដល់វគ្គផ្តាច់ព្រ័ត្រ ។

តោះ ! ងាកមើល​ប្រវត្តិ​ខ្លះៗ​របស់​កូនក្រុម Coach នីមួយៗ មុន​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​

អ្នកទាំងបួនសុទ្ធតែមានសមត្ថភាពសំឡេងប្រហាក់ប្រហែលគ្នា ដូចនេះហើយ មានតែការបោះឆ្នោតគាំទ្រពីទស្សនិកជននោះទេ ដែលជាអ្នកកំណត់ជោគវាសនាពួកគេ ។ រង់ចាំមើលនៅថ្ងៃអាទិត្យ ទី ១៩ នេះថា តើនរណានឹងក្លាយជាម្ចាស់ពានរង្វាន់ The Voice Cambodia រដូវកាលទី ២ ទាំងអស់គ្នា ៕ រិទ្ធី

តោះ ! ងាកមើល​ប្រវត្តិ​ខ្លះៗ​របស់​កូនក្រុម Coach នីមួយៗ មុន​ឈាន​ជើង​ចូល​វគ្គ​ផ្តាច់ព្រ័ត្រ​