Jackie Chan ទម្លាយ​រឿង​កង្វល់​រវាង​ចិន និង អាមេរិក ពាក់ព័ន្ធ​នឹង​….​

6 Videos


តារាសម្តែងលោក Jackie Chan កាលពីថ្មីៗនេះបានសរសើរដល់ទីផ្សារភាពយន្តចិន ថាបាននឹងកំពុង ធ្វើអោយកក្រើកដល់ពិភពលោក នេះបើតាមសម្តីរបស់លោកក្នុងមហោស្រពខ្សែភាពយន្តអន្តរជាតិមួយ នៅក្នុងទីក្រុងសៀងហៃ ។ លោកបានលើកឡើងថា ខ្សែភាពយន្ត Warcraft របស់ផលិតកម្ម Legendary Entertainment ដែលយកលំនាំតាមសាច់រឿងហ្គេមកំសាន្ត អាចរកប្រាក់ចំណូលបានយ៉ាងច្រើននៅពេលដាក់បញ្ចាំងក្នុង ប្រទេសចិន ។

P9

គួរបញ្ជាក់ថា ខ្សែភាពយន្ត Warcraft អាចរកចំណូលបាន ៩១ លានដុល្លារក្នុងរយៈពេលដាក់បញ្ចាំងក្នុង ប្រទេសចិន រយៈពេល ២ ថ្ងៃ ដែលតួលេខនេះអាចធ្វើអោយទីផ្សារខ្សែភាពយន្តអាមេរិចមានក្តីបារម្ភ ។ លោក បានបន្ថែមថា ប្រសិនបើចិនអាចផលិតរឿងដោយខ្លួនឯងនិងរកចំណូលបាន ១,៥ ពាន់លានដុល្លារ នោះ មនុស្សនៅក្នុងពិភពលោកនឹងងាកមកប្រទេសចិនដើម្បីសិក្សាការផលិតខ្សែភាពយន្ត ហើយពួកគេនឹងរៀនភាសាចិនវិញ ជាជាងរៀនភាសាអង់គ្លេស ។ ជាក់ស្តែង ក្នុងរយៈពេល ៤ថ្ងៃដំបូង ខ្សែភាពយន្ត Warcraft អាចរកចំណូលបាន ១៤៤,៧ លានដុល្លារ ដាក់បញ្ចាំងក្នុងប្រទេសចិន ។

Jackie Chan ទម្លាយ​រឿង​កង្វល់​រវាង​ចិន និង អាមេរិក ពាក់ព័ន្ធ​នឹង​….​

គួររំលឹកដែរថា ផលិតកម្ម Legendary គឺជាស្ទូឌីយ៉ូមួយដែលមានអ្នកដឹកនាំរឿងឈ្មោះ Duncan Jones ជាអ្នកចាត់ចែងនិងដឹកនាំ ហើយផលិតកម្មមួយនេះ ត្រូវបានលក់សិទ្ធកាន់កាប់ និងភាគហ៊ុនទៅអោយ ក្រុមហ៊ុនចិន Dalian Wanda Group រួចហើយក្នុងទឹកប្រាក់ ៣,៥ ពាន់លានដុល្លារ កាលពីខែមករា ឆ្នាំ ២០១៦ កន្លងទៅ ៕ សុផល