មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…

6 Videos


បើនិយាយដល់ មាស សុខសោភា រឿងច្រៀងបទ Original Song ប្រិយមិត្តប្រាកដជាដឹងច្បាស់ថាតារាចម្រៀងរូបនេះធ្លាប់បានប្រកាសរួចមកហើយថា នឹងមិនច្រៀងបទចម្លងពីគេទៀតទេ ប៉ុន្តែថ្មីៗនេះបើតាមការបញ្ជាក់របស់លោក មាស សុខរតនៈ នៅក្នុងសារព័ត៌មានមួយគឺហាក់ផ្ទុយស្រឡះពីគោលជំហររបស់ប្អូនស្រីកាលពីពេលកន្លងមកទៅវិញ ។

P9

តើតារាចម្រៀងស្រីលេចធ្លោប្រចាំផលិតកម្មថោន មាស សុខសោភា អាចងាកមកច្រៀងបទចម្លងពីគេវិញឬយ៉ាងណា?
វាពិបាកនឹងទៅរួចណាស់ បើ មាស សុខសោភា ងាកមកច្រៀងបទចម្លងពីគេវិញ ព្រោះកន្លងមកនាងធ្លាប់បានប្រកាសក្តែងៗប្រាប់បណ្តាសារព័ត៌មានជាច្រើនថា នាងនឹងបញ្ឈប់ការច្រៀងចម្រៀងដែលចម្លងពីគេ ដោយជំនួសមកច្រៀងតែបទនិពន្ធថ្មីដែលជាស្នាដៃកូនខ្មែរតែប៉ុណ្ណោះ ។ ជាមួយនឹងការប្រកាសនោះដែរគេក៏កត់សម្គាល់ឃើញថា មាស សុខសោភា គឺពិតជាបានបញ្ចេញបទ Original Song បានមួយចំនួនមកហើយ ទាំងបទអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំងខ្មែរកាលពីពេលកន្លងមក ប៉ុន្តែផុតពីនោះតារាចម្រៀងរូបនេះហាក់ស្ងប់ស្ងាត់ប្លែក គឺមិនឃើញមានចេញបទចម្រៀងថ្មីណាមួយមកពញ្ញាក់អារម្មណ៍ប្រិយមិត្តអ្នកគាំទ្រទៀតសោះ ជាហេតុធ្វើឱ្យមាហាជនលើកឡើងថា មាស សុខសោភា ហាក់គាំងនៅក្នុងការចេញបទចម្រៀង ប្រហែលជារង់ចាំច្រៀងតែបទ Original Song ផងក៏មិនដឹង ។

មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…

ដោយមើលឃើញពីបញ្ហានេះ លោក មាស សុខរតនៈ ជាបងប្រុស និង ជាអ្នកគ្រប់គ្រងទូទៅនៅផលិតកម្មថោន មិនបានបណ្តែតបណ្តោយទុកឱ្យប្អូនស្រីស្ងប់ស្ងាត់ដោយបែបនេះឡើយ ដោយលោកបាននិយាយបញ្ជាប់ប្រាប់សារព័ត៌មានក្នុងស្រុកមួយថា លោកមិនអាចឱ្យ មាស សុខសោភា ច្រៀងតែបទ Original Song សុទ្ធនោះទេ ព្រោះមិនចងផ្កាប់ឆ្នាំងបាយឡើយ ។

មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…

ការបញ្ជាក់ដែលលោក មាស សុខរតនៈ បានរំលេចឱ្យដឹងនេះដែរ វាហាក់ដូចជាឃ្លាតឆ្ងាយពីគោលជំហរ និង ការតាំងចិត្តរបស់ប្អូនស្រី ។ បើទោះជានាងរយាលក្នុងការចេញបទចម្រៀងក៏ពិតមែន ប៉ុន្តែយើងក៏នៅមិនទាន់ដឹងច្បាស់ថាតារាចម្រៀងស្រីប្រចាំផលិតកម្មថោន មាស សុខសោភា នឹងអាចងាកមកច្រៀងបទ Copy ខ្លះ ឬយ៉ាងណាដែរ ដើម្បីបំពេញភាពខ្វះខាតនេះ ស្របពេលដែលយើងមិនអាចទាក់ទងសួរនាំពីអារម្មណ៍ពិតរបស់នាងបាន ខណៈពេលដែលនាងកំពុងមានដំណើរកម្សាន្តនៅក្រៅប្រទេស ដូច្នេះមានតែរង់ចាំមើលទាំងអស់គ្នាតែប៉ុណ្ណោះ ៕ សាកល

មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…
មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…
មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…
មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…
មាស សុខ​សោភា មិនអាច​ផ្កាប់​ឆ្នាំងបាយ ដោយសារ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត