ណៈ​ដេ​ត ប្រកៀក​ក្បែរ យ៉ា​យ៉ា យ៉ា់ង​ស្អិត​ក្នុង​កម្មវិធី​ទទួល​រង្វាន់ (​មាន​វីដេអូ​)

6 Videos


ថ្វីត្បិតតែមិនទាន់បើកចំហឋានៈឱ្យច្បាស់លាស់ពេញៗមាត់ដូចជាគូស្នេហ៍អ្នកនាង គីមប៊ឺលី អាន វូលតេម៉ាស (Kimberly Ann Voltemas) និង លោក ម៉ាក ព្រីន ស៊ូផារ៉ាត (Mark Prin Suparat) ប៉ុន្តែសម្រាប់លោក ណៈដេត គូគីមីយ៉ា (Nadech Kugimiya) និង យ៉ាយ៉ា ឧរ៉ាសសាយ៉ា (Yaya Urassaya) គឺមិនសូវបញ្ចេញភាពផ្អែមល្ហែមខ្លាំងក្លាពេកឡើយ។

P9

ណៈ​ដេ​ត ប្រកៀក​ក្បែរ យ៉ា​យ៉ា យ៉ា់ង​ស្អិត​ក្នុង​កម្មវិធី​ទទួល​រង្វាន់ (​មាន​វីដេអូ​)

ព្រោះជាទូទៅ ការធ្វើដំណើរទៅណាឆ្ងាយគឺតែងតែមានគ្រួសារទាំងពីរទៅជាមួយ ដើម្បីធ្វើជាភ្នែកជាច្រមុះមិនឱ្យមាននិន្ទាពីមាត់មហាជន លើកលែងតែចូលរួមក្នុងកម្មវិធីសិល្បៈ ទើបទាំងពីរនាក់នេះបណ្តើរគ្នាជាគូដោយមិនចាំបាច់ចាស់ទុំនៅក្បែរ។ សម្រាប់កម្មវីធីប្រកាសពានរង្វាន់តារាប្រជាប្រិយភាពប្រចាំឆ្នាំដោយបោះឆ្នោតដោយមហាជន ហើយអ្នកនាង យ៉ាយ៉ា និង លោក ណៈដេត គឺអង្គុយក្បែរគ្នារងចាំស្តាប់ការប្រកាសលទ្ធផល ដោយដល់វគ្គប្រកាសឈ្មោះតារាស្រីត្រូវមកទទួលពានគឺ ពិធីករបានប្រកាសឈ្មោះអ្នកនាង យ៉ាយ៉ា តាមរយៈរឿង «ក្លិនស្នេហ៍ជាប់ទ្រូង» (Neung Nai Suang) ។

ណៈ​ដេ​ត ប្រកៀក​ក្បែរ យ៉ា​យ៉ា យ៉ា់ង​ស្អិត​ក្នុង​កម្មវិធី​ទទួល​រង្វាន់ (​មាន​វីដេអូ​)

នៅពេលដែលអ្នកនាង យ៉ាយ៉ា ងើបទៅទទួលរង្វាន់គឺនាងត្រូវដើរប្រកៀកក្បែរលោក ណៈដេត យ៉ាងស្អិត ធ្វើឱ្យមហាជនស្រែកហ៊ោកញ្ជៀរស្ទើរបែកឆាក ពេញចិត្តពេញថ្លើមមហាជនយ៉ាងខ្លាំង រួមទាំងពេលទទួលរង្វាន់គឺត្រូវពិធីករចំអកលេងសើចដាក់ផ្លែផ្កា សុំសួរប៉ុន្មានសំណួរដោយអះអាងថា ប្រាកដជាមិនឱ្យលោក ណៈដេត រងចាំយូរពេកទេ។

ណៈ​ដេ​ត ប្រកៀក​ក្បែរ យ៉ា​យ៉ា យ៉ា់ង​ស្អិត​ក្នុង​កម្មវិធី​ទទួល​រង្វាន់ (​មាន​វីដេអូ​)

រីឯពានរង្វាន់ប្រជាប្រិយភាពរបស់តារាប្រុសវិញ ពិតជាគូព្រេងពីបុព្វេពិតមែនគឺត្រូវធ្លាក់មកលើលោក ណៈដេត ដោយរឿងរបស់លោកត្រូវយកមកដាក់ប្រកួតប្រជែងជាមួយរឿងល្បីៗជាច្រើនមានដូចជា រឿង «ក្លិនស្នេហ៍ជាប់ទ្រូង» តួឯកប្រុសគឺលោក ជេម ជីរ៉ាយ៉ុ (Jame Jirayu) និង រឿង «អ្នកបម្រើផែនដី» (Ka Badin) តួឯកប្រុសលោក ជែម ម៉ា (James Ma) ប៉ុន្តែរឿង «វាយោលាក់ស្នេហ៍» (Lom Sorn Ruk) ដែលតួឯកប្រុសគឺលោក ណៈដេត ទើបជាអ្នកទទួលបានពានរង្វាន់តារាពេញនិយម៕ ខេរី

ណៈ​ដេ​ត ប្រកៀក​ក្បែរ យ៉ា​យ៉ា យ៉ា់ង​ស្អិត​ក្នុង​កម្មវិធី​ទទួល​រង្វាន់ (​មាន​វីដេអូ​)