គុណសម្បត្តិ​ និងគុណវិបត្តិ​របស់​នារី​ដែល​មានប្តី​ជាអ្នកប្រាជ្ញ

សម្រាប់នារីៗទាំងឡាយ តើបុរសប្រភេទណាដែលជាក្តីសុបិន្តរបស់អ្នកទាំងអស់គ្នា? ពិតណាស់ នារីមួយចំនួនដែលមានគំនិតមិនវែងឆ្ងាយ ចូលចិត្តបុរសដែលបានតែរូបរាងសង្ហារ តែនារីឆ្លាតបានចាត់ទុកភាពសង្ហាររបស់បុរសគ្រាន់តែជាបង្អែមឆ្ងាញ់មួយចានតែប៉ុណ្ណោះ ព្រោះនាងដឹងថា បង្អែមទោះឆ្ងាញ់ប៉ុណ្ណាគឺនៅតែអាស្រ័យលើមេរបស់វាគឺស្កដដែល យ៉ាងណាម៉ិញ បុរសទោះសង្ហារប៉ុណ្ណា ក៏គង់ត្រូវពឹងលើសមត្ថភាពពិតប្រាកដ និងចំនេះដឹងពិតប្រាកដែរ។ នារីឆ្លាតភាគច្រើន ចូលចិត្តបុរសដែលជាអ្នកប្រាជ្ញ….!

«អ្នកប្រាជ្ញ»? អ្នកណាក៏ចង់បានប្តីជាអ្នកប្រាជ្ញដែរ។ ប៉ុន្តែខាងក្រោមនេះគឺជាគុណវិបត្តិ និងគុណសម្បត្តិនៃការយកប្តីជាអ្នកប្រាជ្ញ..

គុណវិបត្តិ៖ អ្នកប្រាជ្ញពិតប្រាកដ រស់មិនស្រួលនោះទេ។ ជីវិតរបស់គេគឺចាត់ទុកផលប្រយោជន៌ជាតិ និងសហគមន៌ និងការងារជាធំ គេមិនប្រាថ្នាទ្រព្យសម្បត្តិស្តុកស្តម្ភ ទើបធ្វើអោយមួយជីវិតនេះនៅតែក្រីក្រ… ជាឧទាហរណ៌ ស៊ុនអូ អ្នកប្រាជ្ញខាងយុទ្ធសាស្រ្តសង្គ្រាមសម័យបុរាណចិន ល្បីល្បាញរហូតដល់សព្វថ្ងៃ ទ្រឹស្តីរបស់កាត់ត្រូវគេប្រើប្រាស់យកមកធ្វើសង្គ្រាម និងធ្វើជំនួញបានជោគជ័យក្លាយទៅជាសេដ្ឋីគ្រប់គ្នា ប៉ុន្តែជីវិតពិតរបស់ស៊ុនអ៊ូ នៅទីបំផុត ត្រូវនាំប្រពន្ធកូនរត់ភៀសខ្លួនតាមព្រៃភ្នំ។ មួយទៀតអ្នកប្រាជ្ញទស្សនៈវិជ្ជា សូក្រាត បានធ្វើអោយប្រពន្ធកូនរងទុក្ខវេទនា ព្រោះតែទ្រឹស្តីសុទិដ្ឋិនិយមរបស់គាត់ប្រើប្រាស់ខុសពេលវេលា។ ស៊ូស៊ឺ រឺស៊ូតុងប៉ អ្នកប្រាជ្ញអក្សរសាស្រ្តសម័យមហាសុងនៃប្រទេសចិនស.វទី១០ ធ្វើការស្មោះត្រង់ សុចរិតទៀតត្រង់ ស្រលាញ់ប្រជារាស្រ្ត ទីបំផុតគាត់ត្រូវគេបណ្តេញចេញពីរាជការបែកប្រពន្ធកូន រស់នៅតំបន់ដាច់ស្រយ៉ាល។ ដោយឡែកអ្នកប្រាជ្ញខ្មែរ ក្រមង៉ុយ ដោយសារតែចង់ផ្សព្វផ្សាយទ្រឹស្តីអប់រំដល់មនុស្ស គឺមិនដែលនៅជិតប្រពន្ធកូន ដើរច្រៀងគ្រប់កន្លែង ធ្វើអោយក្រុមគ្រួសារក្រីក្រខ្វះខាតគ្រប់ជំពូក។ «អ្នកប្រាជ្ញ» គឺពិតជាវេទនាណាស់…

គុណសម្បត្តិ៖ ទោះជាក្រ រឺមាន អ្នកប្រាជ្ញតែងយល់ច្បាស់ពីការរស់នៅ និងធ្វើអោយការរស់នៅពោរពេញទៅដោយរស់ជាតិ។ ស៊ូតុងប៉ ត្បិតតែរស់នៅក្រីក្រ តែទៅណាមកណាមានមនុស្សរាប់រកច្រើន គឺរស់នៅមិនឯកោ ដល់ពេលចាស់ទៅ ទោះជាគាត់គ្មានសាច់ញាតិ តែមានមនុស្សពេញនគរបានជូនដំណើរគាត់។ ភរិយាទាំង២របស់គាត់ និងនារីបំរើម្នាក់របស់គាត់ ត្រូវគេចារក្នុងប្រវត្តិសាស្រ្តថាជាកំពូលនារី ជាពិសេសគឺស្រីបំរើវ័យក្មេងរបស់គាត់ មានរូបសម្បត្តិស្អាត មានចំណេះដឹង ត្រូវគេចារទុកថាជាស្រ្តីបំរើដែលមានចំណេះដឹងច្រើនព្រោះតែបានបំរើ (ស្រីកំណាន់) របស់ស៊ូតុងប៉។ អ្នកប្រាជ្ញស៊ុនអ៊ូ ត្រូវរត់គេចពីការធ្វើបាប ប៉ុន្តែជីវិតសាមញ្ញរបស់គាត់បានធ្វើអោយមនុស្សក្នុងលោកដឹង និងស្គាល់គាត់រហូតដល់សព្វថ្ងៃ។ ភរិយាទាំងពីររបស់គាត់ត្រូវបានចារក្នុងប្រវត្តិសាស្រ្ត ល្បីល្បាញដល់សព្វថ្ងៃ។

សរុបមកនារីៗដែលមានបំណងប្រាថ្នាតិច តែប្រាថ្នាការចងចាំវែងឆ្ងាយ ដូច្នេះភាគច្រើនពួកនាងជ្រើសរើសប្តីជាអ្នកប្រាជ្ញ រឺអ្នកមានចំណេះដឹងច្រើន ជាពិសេសគឺបុរសដែលល្បីល្បាញក្នុងសង្គមទោះក្របន្តិចក៏ដោយ ព្រោះពួកនាងនឹងត្រូវចារក្នុងប្រវត្តិសាស្រ្ត។ តើជឿដែរទេ?

ប្រភព៖ neavea

  • គុណសម្បត្តិ​ និងគុណវិបត្តិ​របស់​នារី​ដែល​មានប្តី​ជាអ្នកប្រាជ្ញ已关闭评论
  • 26 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:ចំនេះដឹង
Tags: