សារ​​​​មន្ទីរទាំង៥ ស្អាត​ជាង​គេ​​​​​ក្នុ​ង​​​លោក​

១-សារ​មន្ទីរ Louvre នៅ​ទី​ក្រុង​ប៉ារីស
សារ​មន្ទីរ Louvre ជា​សារមន្ទីរ ​ដែល​មាន​ប្រជាប្រិយភាព​​ជាងគេ បើ​យោង​​​​តាម Themed Entertainment Association ហើយ​និង AECOM​ ។ សារមន្ទីរ Louvre គឺ​ទទួល​​ស្វាគមន៍​​​ភ្ញៀវ​ទេសចរប្រហែល​៨,៧​លាន​​នាក់​។

២. សារមន្ទីរ​ជាតិ​នៃ​ប្រទេស​ចិន
សារមន្ទីរ​ជាតិ​​នៃ​ប្រទេស​ចិន ​ជា​សារមន្ទី​រ​ដែល​មាន​​ប្រជាប្រិយភាព​​ជាងគេ​ ជាប់​ចំណាត់​លេខ​២ក្នុង​ពិភពលោក​​​​ឆ្នាំ​២០១៥ ហើយ​មាន​ភ្ញៀវ​ចូល​​ទស្សនារ​ប្រហែល​៧,៣​លាន​នាក់​ ។

៣-​សារមន្ទី​រជាតិ​នៃ​ប្រវត្តិសាស្ត្រ​ធម្មជាតិទីក្រុង​វ៉ា​ស៊ី​ន​តោន
សារ​មន្ទីរ​ជាតិ​នៃ​ប្រវត្តិសាស្ត្រ​​ធម្មជាតិ The Smithsonian ជាប់​ចំណាត់​លេខ​​៣ ដោយ​មាន​ភ្ញៀវ​ទេសចរចូល​​ទស្សនារ​ប្រហែល​៦,៩​លាន​​នាក់ ​។

៤-សារ​មន្ទីរ​ចក្រ​ភព​​អង់គ្លេសនៅ​ទីក្រុង​ឡុ​ង
សារមន្ទី​នេះ ​ទទួល​បាន​ភ្ញៀវ​ទេសចរ​​ចូល​មក​ទ​ស្សា​នា​ប្រហែល៦៨​លាន​នាក់​។

៥-សារមន្ទីរវ៉ា​ទី​កាន នៅទីក្រុង​វ៉ា​ទី​កាន
សារមន្ទីវ៉ា​ទី​កាន ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​​ប្រហែល៦​លាន​នាក់​ កាលពី​ឆ្នាំ​២០១៥​ ។