ក្បួនថែស្បែក ៥យ៉ាងសម្រាប់ស្ត្រីវ័យលើ ៥០ឆ្នាំ​

មុខ ឡើងស្នាមជ្រីវជ្រួញ សក់ក៏ប្រែជាពណ៌ស ស្បែកក៏មាន សភាពយារធ្លាក់ គឺសញ្ញាសម្គាល់ទូទៅដែលបង្ហាញប្រាប់មនុស្សគ្រប់គ្នាថាអ្នកកាន់តែមានវ័យចំណាស់ទៅហើយ។ បរិស្ថានជុំវិញដូចជា កម្តៅថ្ងៃ ភាពធុញថប់ ការឡើង ឬស្រកទម្ងន់ជាដើម គឺជាកត្តា ដែលតែងតែពន្លឿនភាពចាស់ឱ្យចូលមករកអ្នកកាន់តែឆាប់រហ័ស ពិសេសគឺស្ត្រីដែលស្ថិតនៅក្នុងវ័យលើ50ឆ្នាំតែម្តង។ ជាទូទៅ ផលិតផលថែរក្សាសម្រស់ ដូចជា ក្រែមលាបមុខ ក្រែមថែរក្សាសក់ ឬ ស្បែកជាដើម គឺតែងតែជាជម្រើសរបស់ស្ត្រីដែលស្ថិតនៅក្នុងវ័យនេះ ដូច្នេះសម្រាប់ស្ត្រីទាំងឡាយណាដែលចង់ដឹងពីរបៀបថែរក្សាស្បែក នៅពេលដែលអាយុកាលឈានចូលដល់50ប្លាយហើយនោះ សូម តាមដានដូចតទៅ៖

    ១. យុទ្ធនាការបន្ថែមជាតិទឹក ៈ ស្បែកចាប់ផ្តើមបាត់បង់ភាពយឺត តឹងណែន នៅពេលដែលវ័យរបស់អ្នកកាន់តែដើរទៅមុខ ពិសេស គឺស្ត្រីវ័យលើ50ឆ្នាំនេះឯង ដូច្នេះប្រសិនបើអ្នកបារម្ភខ្លាចថាស្បែក របស់អ្នកនឹងមើលទៅចាស់ជាងអាយុរបស់អ្នកទៀតនោះ វិធីដែល ល្អគឺត្រូវបន្ថែមជាតិទឹក។ ទទួលទានទឹកឱ្យបានច្រើននឹងជួយជួស- ជុលស្រទាប់ស្បែក ព្រមទាំងបន្ថែមសំណើមដល់កោសិកាស្បែក ដើម្បី កាត់បន្ថយស្នាមជ្រួញ និងភាពយារធ្លាក់នៃស្បែក។

  ២. ប្រយ័ត្នចំពោះចំណីអាហារ ៈ វាមិនមែនជាវ័យដែលអាចធ្វើអ្វីបាន តាមចិត្តទៀតទេ ដូច្នេះរាល់ការទទួលទានអ្វីចូលទៅគួរតែប្រុងប្រយ័ត្ន និងចេះជ្រើសរើសអាហារណាដែលល្អចំពោះសុខភាព និង សម្រស់។ អាហារល្អ មានផាសុកភាពផ្តល់នូវសារធាតុចិញ្ចឹមច្រើន ធ្វើឱ្យស្បែកភ្លឺថ្លាក្មេងជាងវ័យទៀតផង។

  ៣. កុំស្និទ្ធស្នាលជាមួយកម្តៅថ្ងៃពេក ៈ ទោះឈានចូលដល់វ័យ50 ប្លាយទៅហើយក្តីក៏មិនមែនមានន័យថា ត្រូវបណ្តោយឱ្យកម្តៅថ្ងៃ មកធ្វើអ្វីបានតាមអំពើចិត្តនោះដែរ ដូច្នេះរាល់សកម្មភាពទាំងឡាយ ណាដែលអ្នកគិតថាអាចការពារស្បែកអ្នកពីកម្តៅថ្ងៃបាននោះ អ្នកគួរ តែធ្វើ។

៤. ពឹងលើការហាត់ប្រាណ ៈ កាត់បន្ថយភាពតានតឹង រក្សាទម្ងន់ បញ្ចេញជាតិពុល សម្រួលចលនាឈាម… ជាគុណប្រយោជន៍ ដែលបានពីការហាត់ប្រាណ ដែលអ្នកគ្រប់គ្នាក្នុងវ័យនេះចាំបាច់ត្រូវ តែអនុវត្តឱ្យបានជាប់លាប់។

៥. ចូលទៅជាមួយធម្មជាតិ ៈ មិនប្រាកដទេ ជួនកាលផលិតផល ថែរក្សាស្បែកដែលអ្នកប្រើប្រាស់អាចនឹងមានសារធាតុគីមីដែល អាចបំផ្លាញស្បែករបស់អ្នកក៏ថាបាន ដូច្នេះបើមិនទាន់បានបញ្ជ្រាប ស្បែករបស់អ្នកឱ្យក្លាយជាមិត្តរបស់ធម្មជាតិទេនោះ អីុចឹងគួរតែចាប់ ផ្តើមពីពេលនេះតែម្តងទៅណា៎ (បញ្ជ្រាបស្បែកទៅជាមួយធម្មជាតិ សំដៅដល់ការប្រើប្រាស់គ្រឿងផ្សំពីធម្មជាតិ ដើម្បីថែរក្សាស្បែករបស់ អ្នក)៕

ប្រភព៖ lareine

  • ក្បួនថែស្បែក ៥យ៉ាងសម្រាប់ស្ត្រីវ័យលើ ៥០ឆ្នាំ​已关闭评论
  • 28 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:សុខភាព
Tags: