លោក សា​វិ​ន ហ្វី​លី​ព ថ្លែងអំណរគុណ​ចំពោះ​…

6 Videos


លោក សាវិន ហ្វីលីព បានសរសេរសារថ្លែងអំណរគុណដល់ កញ្ញា វ៉ាន់ នីឡា និង លោក សុខ ជំនោរ ដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនចំនួន 50$ សម្រាប់ទិញកង់ និង សម្ភារសិក្សាមួយចំនួនផ្តល់ជូនកុមារ នៃសមាគមក្នុងខេត្តមណ្ឌលគិរី ។

P9

លោក សាវិន ហ្វីលីព គឺជាតារាសម្តែងជើងចាស់ និង ជាប្រធានមូលនិធីសាវិនកម្ពុជា បានរំលេចសារមួយ ថ្លែងអំណរគុណដល់ កញ្ញា វ៉ាន់ នីឡា និង លោក សុខ ជំនោរ តាមរយៈសារយ៉ាងវែងថា ៖ «មូលនិធិកុមារសាវិនកម្ពុជា សូមអរគុណ តារាចម្រៀង វ៉ាន់ នីទ្បា និង លោក សុខ ជំនោរ បានបរិច្ចាគថវិកាចំនួន 50$ ដើម្បីទិញកង់ និង សម្ភារសិក្សា ជូនដល់ កុមារសហគមន៍ក្នុងខេត្តមណ្ឌលគិរីនៅថ្ងៃ ២៣ ខែមិថុនា ២០១៦ ខាងមុខនេះ ។ ក្នុងនាមជាសិល្បករដូចគ្នា ខ្ញុំបាទសូមសរសើរដល់ទឹកចិត្តសប្បុរសរបស់ប្អូនស្រី ទោះបីពេលនេះប្អូនស្រីកំពុងមានរឿងអាស្រូវក៏ដោយ ហើយសូមអរគុណម្ដងទៀតដល់លោក សុខ ជំនោរ ដែលបានចូលរួមចំណែកចែករំលែកសេចក្ដីស្រឡាញ់ ដល់កុមារសហគមន៍ទាំងនោះ ។ ដោយក្ដីរាប់អាន សាវិន ហ្វីលីព សូមជួយស៊ែ ដើម្បីលើកទឹកចិត្តប្អូនស្រី វ៉ាន់ នីទ្បា ទាំងអស់គ្នា!» ។

លោក សា​វិ​ន ហ្វី​លី​ព ថ្លែងអំណរគុណ​ចំពោះ​…

គួរបញ្ជាក់ផងដែរថា លោក សាវិន ហ្វីលិព ក្រៅពីអាជីពជាតារាសម្តែងដ៏មានប្រជាប្រិយភាពដែល ទទួលបានភាពជោគជ័យប៉ុណ្ណោះទេ លោកក៏ជាប្រធានមូលនិធីកុមារសាវិនកម្ពុជា ដែលបានចុះជួយដល់ កុមារកម្ពុជាដែលជាទំពាំងស្នងឬស្សីរបស់កម្ពុជាជាច្រើននាក់ឲ្យរួចផុតពីគ្រោះអវិជ្ជាផងដែរ ៕ ជួន នូវ

លោក សា​វិ​ន ហ្វី​លី​ព ថ្លែងអំណរគុណ​ចំពោះ​…
លោក សា​វិ​ន ហ្វី​លី​ព ថ្លែងអំណរគុណ​ចំពោះ​…
លោក សា​វិ​ន ហ្វី​លី​ព ថ្លែងអំណរគុណ​ចំពោះ​…
លោក សា​វិ​ន ហ្វី​លី​ព ថ្លែងអំណរគុណ​ចំពោះ​…

ទាញទៅឆ្វេងមើលរូបភាពច្រើនទៀត