ការប៉ុនប៉ងចាប់ព្រះចៅអធិការនៅវត្តធម្មកាយនៅប្រទេសថៃកាន់តែកក្រើក

ក្រោយពេលដែលប៉ូលិសថៃបានដាក់កម្លាំងជាងរាប់ពាន់នាក់ឡោមព័ទ្ធចាប់ព្រះចៅអធិការវត្តធម្មកាយ(Dhammakaya) ដោយរងការចោទប្រកាន់ថា ព្រះចៅអធិការ ជាប់ពាក់ព័ន្ធនឹងអំពើពុករលួយលាងលុយខ្មៅជាង៣០លានដុល្លារ។ ការប៉ុនប៉ងចាប់ខ្លួននោះត្រូវបានរារាំងជាច្រើនលើកដោយព្រះសង្ឃ និងបរិស័ទរាប់ពាន់នាក់រាំងផ្លូវ ចូលទៅកាន់វត្ត។

កាលពីប៉ុន្មានថ្ងៃមុនប៉ូលិសថៃ បានប្រើប្រាស់ឧទ្ធម្ភាគចក្រយន្តហោះគ្មានមនុស្សបើកហោះហើរពីខាងលើតាមដានសកម្មភាពនិងទីតាំងគង់នៅរបស់ព្រះចៅអធិការ ដើម្បីសម្រុកចូលចាប់ខ្លួន។ នៅក្នុងវត្ត នោះមានទំហំធំ និងព្រះសង្ឃគង់នៅច្រើនពិបាក់ក្នុងការតាមចាប់ព្រះកាយព្រះចៅ អធិការ។ មួយវិញទៀតដោយមានការការពារពីពលរដ្ឋផងដែរ ។

ពុទ្ធបរិស័ទនិងក្រុមអ្នកគាំទ្រសង្ឃថៃ Dhammachayo សន្ធឹកសន្ធាប់ក្នុងសម្លៀកបំពាក់ពណ៌ស បានប្រមូលផ្តុំគ្នាកាលពីថ្ងៃព្រហស្បតិ៍ ក្នុងវត្ត Dhammakaya ជាវត្ត ដ៏ធំមាន រាងរៅមូលដូចថាសហោះ។ ទោះជាមានដីកាចាប់ខ្លួនក្នុងដៃក៏ដោយក៏ក្រុមប៉ូលិសមិនអាចចូលទៅកន្លែងមួយចំនួន ក្នុងវត្តនេះដែរ ដោយសារតែការហាមឃាត់ របស់ក្រុមអ្នកគាំទ្រទាំងនេះ។

ព្រះសង្ឃថៃ Dhammachayo ដែល ប៉ូលិសតាមរកនោះជាប់ចោទពីបទបន្លំ បច្ច័យរាប់លានដុល្លាររបស់ពុទ្ធបរិស័ទ។ រឿងរ៉ាវចាប់ខ្លួនសង្ឃអង្គនេះត្រូវសារព័ត៌មានក្នុងស្រុកលើកយកមកជជែកជាច្រើនសប្តាហ៍មកហើយ។ ប៉ុន្តែបណ្តាអ្នកគាំទ្រសង្ឃអង្គនេះបានបរិហារថា វាជាការតាមចាប់ខ្លួនបែបនយោបាយដើម្បីប្រឆាំង ចលនាវត្តដែលជាចលនាគាំទ្រដោយ អតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណា វ៉ាត្រា។ ព្រះសង្ឃជាប់ចោទបានបង្កើត ចលនាវត្ត Dhammakaya ឡើងក្នុងទស វត្សឆ្នាំ១៩៧០។ វត្តនេះជាវត្តមួយដែល សម្បូរលុយកាក់ក្នុងចំណោមវត្តអ្នកមាននានានៅថៃ។

កាលពីឆ្នាំ២០១៥ វត្តនេះបានសុខចិត្តសងប្រាក់ជិត២០លានដុល្លារ ទៅឲ្យរដ្ឋ ជាប្រាក់ដែលប្រធានសហគ្រាសមួយរូប ប្រគេនដល់វត្ត។ ប្រធានសហគ្រាសរូបនោះជាប់ចោទពីបទលួចបន្លំលុយទាំង នេះ។ រឿងនេះបានបង្កភាពចម្រូងចម្រាសនៅថៃធ្វើឲ្យគេចាប់អារម្មណ៍ថា វត្តនានា កំពុងតែចង់ឆ្លៀតរកស៊ីចំណេញលុយកាក់ ជាធម៌មិនសុចរិត ផ្ទុយពីគន្លងពុទ្ធសាស នា។ ប្រជាជនថៃក៏ចោទសួរដែរថា ហេតុ អ្វីបានជាអាជ្ញាធរថៃអវត្តមានក្នុងការត្រួតពិនិត្យការគ្រប់គ្រង និងការប្រើប្រាស់បច្ច័យ ក្នុងវត្តដូច្នេះ ?៕ ម៉ែវ សាធី
ការប៉ុនប៉ងចាប់ព្រះចៅអធិការនៅវត្តធម្មកាយនៅប្រទេសថៃកាន់តែកក្រើក

ការប៉ុនប៉ងចាប់ព្រះចៅអធិការនៅវត្តធម្មកាយនៅប្រទេសថៃកាន់តែកក្រើក

ប្រភព៖ Nokorwatnews

  • ការប៉ុនប៉ងចាប់ព្រះចៅអធិការនៅវត្តធម្មកាយនៅប្រទេសថៃកាន់តែកក្រើក已关闭评论
  • 13 views
  • Hide Sidebar
    A+
Publish on:2016/06/18  Category:កំសាន្ត
Tags: