កីឡាករ​អាយ​ឡែនដែល​សុំ​ប្ដូរ​អាវ​ជាមួយ​ Ronaldo បង្ហើប​ពាក្យ​សម្ដី​ដែល​ Ronaldo និយាយ​ទៅ​កាន់​គេ​

កាលពីការប្រកួតដែលព័រទុយហ្គាល់បញ្ចប់ដោយលទ្ធផលស្មើគ្នា១ទល់នឹង១ជាមួយអាយឡែនគឺមានរឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ពាក់ព័ន្ធនឹង Cristiano Ronaldo ដោយពេលនោះកីឡាករមួយរូបរបស់អាយឡែនគឺ Aron Gunnarsson បានសុំប្ដូរអាវជាមួយ Ronaldo ។

ប៉ុន្តែពេលនោះ Ronaldo មិនបានប្ដូរជាមួយរូបគេនោះទេហើយគេសង្កេតឃើញ Ronaldo បាននិយាយសម្ដីប៉ុន្មានម៉ាត់ទៅកាន់គេ ហើយបន្ទាប់មក Ronaldo ក៏ដើរចូលទៅក្នុងទាំងបង្ហាញទឹកមុខមិនសប្បាយចិត្តព្រោះតែមិនពេញចិត្តនឹងលទ្ធផលនៃការប្រកួត ។

ខណៈក្រោយប្រកួតចប់កីឡាករ Ronaldo បានប្រាប់អ្នកព័ត៌មាន Gaurdian ថា « អាយឡែនមិនបានខិតខំប្រឹងប្រែងក្នុងការប្រកួតទេ ពួកគេគ្រាន់តែការពារ ការពារ ការពារ ហើយរង់ចាំការវាយបក វាជាសំណាងរបស់ពួកគេប៉ុននោះ ក្រុមយើងគួរតែទទួល៣ពិន្ទុ » ។

យ៉ាងណាក្រោយពី Ronaldo អាការៈមិនសប្បាយចិត្តលើទីលានផងនឹងប្រាប់ទៅសារព័ត៌មានផងបានធ្វើឲ្យការសន្និដ្ឋានផ្ដេសផ្ដាសជាច្រើនថា Ronaldo បានប្រើពាក្យមិនល្អដាក់កីឡាករ Gunnarsson ដែលសុំប្ដូរអាវ ដោយព័ត៌មានខ្លះបានសន្និដ្ឋានសម្ដីដែល Ronaldo និយាយគឺ ( Swap shirts? Who are you? ) ដែលបង្ហាញពីការមើលងាយ ។

ប៉ុន្តែដោយសារតែព័ត៌មានចេះតែចុះផ្សាយបន្តបន្ទាប់កីឡាករ Gunnarsson ក៏បានបង្ហើបប្រាប់ទៅអ្នកព័ត៌មានអំពីសម្ដីពិតដែល Ronaldo និយាយទៅកាន់គេពេលនោះ ដោយគេបាននិយាយថា « ពេលនោះខ្ញុំពិតជាសូមប្ដូរអាវជាមួយគាត់ពិតមែន ហើយពេលនោះ Ronaldo គាត់មិនបានសួរថាខ្ញុំជានរណាដូចសារព័ត៌មានមួយចំនួនចុះផ្សាយទេ គាត់គ្រាន់តែនិយាយថាគ្មានបញ្ហាទេ តែចាំប្ដូរនៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ » ។

ប្រភព ៖
ប្រែសម្រួល ៖ វិចទ័រ


ឈ្នះរង្វាន់សន្ធឹកសន្ធាប់ $120,000 សំរាប់រដូវកាល EURO 2016 ផ្តល់ដោយ 188ASIA។

  • កីឡាករ​អាយ​ឡែនដែល​សុំ​ប្ដូរ​អាវ​ជាមួយ​ Ronaldo បង្ហើប​ពាក្យ​សម្ដី​ដែល​ Ronaldo និយាយ​ទៅ​កាន់​គេ​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/06/19  Category:វីដេអូ
Tags: