គួរឲ្យអាសូរណាស់! ក្មេងប្រុសស្រី៣នាក់​ លង់ទឹក​ស្លាប់នៅក្រោមស្ពាន ពេល​ឪពុកម្តាយកំពុងផឹកសុី

(ពោធិ៍សាត់)៖ គួរឲ្យអាសូរណាស់ ក្មេងប្រុសស្រី ៣នាក់ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម បង្កឱ្យមានការភ្ញាក់ផ្អើលកាល ពីវេលាម៉ោង ៤៖៣០នាទីល្ងាច ថ្ងៃទី ១៨ ខែ មិថុនា ឆ្នាំ ២០១៦ នៅចំណុចស្ពានសម្តេចហ៊ុនសែន ស្ថិតក្នុងភូមិបោះពួយ ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

លោក វង សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវាញ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ក្មេងរងគ្រោះទាំងបីនាក់ដែលលង់ទឹកស្លាប់ ទី១-ឈ្មោះ ឈឿន គឹមយ៉េង ភេទស្រី អាយុ ១៣ឆ្នាំ, ទី២-ឈ្មោះ រិន រីចែរ ភេទប្រុស អាយុ០៦ឆ្នាំ និង ទី៣-ឈ្មោះ លី ម៉េងហួយ ភេទស្រី អាយុ ០៧ឆ្នាំ ។ ក្មេងទាំងបីនាក់នេះជាបងប្អូនជីដូនមួយនឹងគ្នា រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។ 

លោកអធិការបន្តទៀតថា មុនពេលកើតហេតុ គ្រួសារក្មេងដែលរងគ្រោះទាំងបីបាននាំគ្មាមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ ហើយក៏នាំគ្នាផឹកស៊ី ភ្លេចគិតក្មេងៗកំពុងលេងទឹក ក្រោមស្ពានសម្តេចហ៊ុនសែន ស្រុកភ្នំក្រវាញ ។ ភ្លាមនោះក៏បាត់ក្មេងៗ ហើយនាំគ្នាផ្អើតឆោឡោ ដើររក និង រាវរកក៏ប្រទះក្មេងទាំងបីនាក់លង់ទឹកស្លាប់បាត់ទៅហើយ ។

ក្រោយពេលកើតហេតុសពក្មេងរងគ្រោះទាំងបីនាក់ ត្រូវបានប្រគល់រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ ជួយដឹកជញ្ជូនដល់លំនៅដ្ឋាន ដើម្បីយកទៅ ធ្វើបុណ្យតាមប្រពៃណី៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួរបញ្ជាក់ផងដែរ ក៏មានហេតុការណ៍ស្រដៀងគ្នានេះដែរ 

ហេតុការណ៍ភ្ញាក់ផ្អើល និងគួរឲ្យសង្វេគនេះ បានកើតឡើងនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅកាលពីល្ងាចថ្ងៃទី5 ខែឧសភា ឆ្នាំ2016។

ក្មេងរងគ្រោះទាំង2ម្នាក់ឈ្មោះ ឌីម ឌូណា ភេទស្រី អាយុ7ឆ្នាំ មានឪពុកឈ្មោះ ឡាច រិទ្ធី អាយុ36ឆ្នាំ ម្តាយឈ្មោះ លន់ ស្រីពៅ អាយុ28ឆ្នាំ ហើយរស់នៅជាមួយជីដូន ឈ្មោះ ជក់ វុន អាយុ59 ឆ្នាំនិងក្មេងរងគ្រោះម្នាក់ទៀត ឈ្មោះ ផល រ៉ាឆាន់ ភេទប្រុស អាយុ6ឆ្នាំ មានឪពុកឈ្មោះ ព្រឹម ព្រឿយ អាយុ34ឆ្នាំ ម្តាយឈ្មោះ រុំ សុភ័ក្រ អាយុ23ឆ្នាំ រស់នៅជាមួយជីដូនឈ្មោះ ឡុក រឿន អាយុ59ឆ្នាំ ដោយគ្រួសាររងគ្រោះទាំង2 មានទីលំនៅក្នុងភូមិកើតហេតុ។

តាមការឲ្យដឹងពីលោក យ៉ិម ពៅ មេភូមិសិលាខ្មែរ ប្រាប់កោះសន្តិភាពថា ក្មេងទាំង2បានបាត់ពីផ្ទះនៅម៉ោងប្រហែល4រសៀលថ្ងៃកើតហេតុលុះម៉ោងជិត6ល្ងាច ថ្ងៃដដែលមានក្មេងៗទៅលេងក្បែររណ្តៅដីដែលគេជីកយកអាចម៍ដីទៅធ្វើផ្លូវជាតិ58នៅបន្ទាត់ព្រំដែនក៏ប្រទះឃើញក្មេងដែលបាត់ហើយកំពុងតាមរកនោះអណ្តែតទឹក ទើបក្មេងៗនាំគ្នាទៅប្រាប់អ្នកស្រុកឲ្យមកជួយស្រង់។

លោកមេភូមិបន្តថាឪពុកម្តាយក្មេងទាំង2ទៅធ្វើការនៅក្រុងបាងកកដូចគ្នាយូរៗទើបមកម្តងដោយទុកកូនឲ្យនៅជាមួយជីដូនក្រីក្រដូចគ្នា។ លោកមេភូមិបញ្ជាក់ថាក្មេងរងគ្រោះទាំង2ដោយសារផ្ទះក្បែរគ្នាបានធ្វើបុណ្យក្នុងរោងតែមួយ ហើយបានបញ្ចុះសពក្បែរគ្នាទៀត ក្នុងបរិវេណវត្តសិលារុក្ខារាម ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរណាស់! ក្មេងប្រុសស្រី៣នាក់​ លង់ទឹក​ស្លាប់នៅក្រោមស្ពាន ពេល​ឪពុកម្តាយកំពុងផឹកសុី

គួរឲ្យអាសូរណាស់! ក្មេងប្រុសស្រី៣នាក់​ លង់ទឹក​ស្លាប់នៅក្រោមស្ពាន ពេល​ឪពុកម្តាយកំពុងផឹកសុី

គួរឲ្យអាសូរណាស់! ក្មេងប្រុសស្រី៣នាក់​ លង់ទឹក​ស្លាប់នៅក្រោមស្ពាន ពេល​ឪពុកម្តាយកំពុងផឹកសុី

គួរឲ្យអាសូរណាស់! ក្មេងប្រុសស្រី៣នាក់​ លង់ទឹក​ស្លាប់នៅក្រោមស្ពាន ពេល​ឪពុកម្តាយកំពុងផឹកសុី

គួរឲ្យអាសូរណាស់! ក្មេងប្រុសស្រី៣នាក់​ លង់ទឹក​ស្លាប់នៅក្រោមស្ពាន ពេល​ឪពុកម្តាយកំពុងផឹកសុី